ដឹងអត់ លេខចុងក្រោយនៃឆ្នាំកំណើតអ្នក អាចបង្ហាញអាថ៌កំបាំងមិនគួរឲ្យជឿ

  • 2018-01-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​កំណើត មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​អ្នក ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​តួ​លេខ​ចុង​ក្រោយ​នៃ​ឆ្នាំ​កំណើត​។ លេខ​ទាំង​នេះ ត្រូវ​បាន​តំណាង​ដោយ​ធាតុ ៥ គឺ ៖ ដែក, ភ្លើង, ដី, ឈើ និង​ទឹក។ ហើយ​ធាតុ​ទាំង​នេះ​អាច​ប្រាប់​បាន​ច្រើន អំពី​អត្តចរិត​របស់​មនុស្ស, ទម្លាប់​របស់​ពួក​គេ និង​រឿង​ជា​ច្រើន​ទៀត។

ដូច្នេះ តើ​អ្នក​កើត​ក្នុង​ឆ្នាំ​ណា​ដែរ? ចូរ​ជ្រើស​រើស​ខ្ទង់​ចុង​ក្រោយ​នៃ​ឆ្នាំ​កំណើត​​ ហើយ​រក​ធាតុ​របស់​អ្នក។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​កើត​ឆ្នាំ ១៩៩២ អ្នក​នឹង​ត្រូវ​ជ្រើសរើស​លេខ ៧ ដែល​ជា​ធាតុ ទឹក។

#១. លេខ ០-១ (ធាតុដែក)

អ្នក​ដែល​មាន​ធាតុ​ដែក គឺ​ជា​មនុស្ស​ឯករាជ្យ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​សារ​តែ​ពួក​គេ មាន​ឆន្ទៈ​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង។ ពួក​គេ ស្វែង​រក​ការ​រស់​នៅ​ក្នុង​ភាព​សុខដុមរមនា និង​សេចក្ដី​ស្រលាញ់។

ពួក​គេ ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន ហើយ​នឹង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់។ គុណ​វិបត្តិ​របស់​ពួក​គេ គឺ​ការ​ចង់​បាន​អំណាច, របស់​ប្រណិត និង​លុយ​ច្រើន​ពេក។ ពួកគេ​​មាន​ភាព​ចចេស និង​មិន​អត់​ឱន​​ចំពោះ​ការ​បំពាន​ឡើយ។

#២. លេខ ២-៣ (ធាតុទឹក)

ធាតុ​ទឹក តំណាង​ឲ្យ​សេចក្ដី​សប្បុរស, ការទាក់ទាញ និង​ការ​អាណិតអាសូរ​ដល់​មនុស្ស។ ពួកគេ​មាន​ការ​ស្រមើល​ស្រមៃ និង​ភាព​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​អោយ​ពួក​គេ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អាជីព​ទាក់ទង​នឹង​សិល្បៈ។ មនុស្ស​ប្រភេទ​នេះ មាន​វិចារណញ្ញាណ​ខ្ពស់​ និង​មាន​លក្ខណៈ​លម្អិតបំផុត។

#៣. លេខ ៤-៥ (ធាតុឈើ)

ធាតុ​ឈើ តំណាង​ឲ្យ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ការ​ខិតខំ​ធ្វើ​ការងារ​ខ្លាំង។ ពួកគេ មាន​បំណង​ប្រាថ្នា​សម្រាប់​បទ​ពិសោធ​ថ្មី​ៗ ហើយ​ពួកគេ​តែង​ស្រមៃ​ថា​នឹង​ស្វែង​យល់​ពី​ពិភពលោក​នៅ​ជុំវិញ​ខ្លួន​ ជាមួយ​នឹង​ទី​កន្លែង​ចម្លែក​ៗ ។ ពួកគេ​មិន​ដែល​សម្ដែង​អាកប្បកិរិយា​អាត្មា​និយម ឬ​អួតអាង​នោះ​ទេ។

#៤. លេខ ៦-៧ (ធាតុភ្លើង)

ធាតុ​ភ្លើង តំណាង​ឲ្យ​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​យ៉ាង​ពិត​ប្រាកដ ដោយ​សារ​តែ​ពួក​គេ​តែង​ស្រមៃ​ពី​ការ​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភពលោក។ ពួក​គេ​ មាន​ទម្លាប់​សន្មត​រឿង​ផ្សេង​ៗ​យ៉ាង​ឆាប់​រហ័ស។ ជា​ធម្មតា មនុស្ស​ធាតុ​ភ្លើង មាន​មន្ត​ស្នេហ៍ ហើយ​ពួកគេ​ដឹង​ពី​របៀប​ទាក់​ទាញ​មនុស្ស។

#៥. លេខ ៨-៩ (ធាតុដី)

ធាតុដី តំណាង​ភាព​អាច​ទុក​ចិត្ត​បាន និង​មាន​មហិច្ឆតា។ ពួកគេ​ពិចារណា ដោយ​ប្រុង​ប្រយ័ត្ន​គ្រប់​កិច្ចការ​ទាំងអស់ ហើយ​ពួកគេ​មិន​ដែល​ធ្វើ​រឿង​ឆ្កួត​ៗ​ទេ។ មនុស្ស​ធាតុ​ដី ចូលចិត្ត​វិន័យ និង​សណ្តាប់​ធ្នាប់ ដូច្នេះ​ពួក​គេ​តែង​តែ​រស់នៅ​តាម​ច្បាប់​របស់​ខ្លួន។ ភាព​មិន​ច្បាស់​លាស់ គឺ​ជា​ការ​ភ័យ​ខ្លាច​ដ៏​ធំ​បំផុត​របស់​ពួក​គេ៕

ចុចអាន ៖

-ការពិតនៅពីក្រោយ រឿងរ៉ាវអាថ៌កំបាំងទាំង ៧ យ៉ាង ដឹងហើយហួសចិត្ត!

-ចង់ដឹងអត់ ប្រទេសណាមានតម្លៃលិខិតឆ្លងដែន ថ្លៃជាងគេបំផុតលើលោក?

-បែកធ្លាយ ទីតាំងលាក់មកុដរាជវង្សអង់គ្លេសពីពួក Nazi អំឡុងសង្គ្រាមលោកលើកទី ២

ប្រភព៖ interesting-facts   ប្រែ​សម្រួល៖ រ័ត្ន