ច្បាប់ថ្មី​នៅ​អាមេរិក ហ៊ាន​តែ​បង្ហោះ Drone ពេល​ស្រវឹង អាច​ជាប់​ពន្ធនាគារ​ ៦ ខែ

  • 2018-01-19 03:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​បង្ហោះ​ Drone ​ក្នុង​ខ្លួន​មាន​ជាតិ​ស្រវឹង​ត្រូវ​រាប់​ចូល​ជា​អំពើ​ល្មើសច្បាប់​មួយ​របស់​រដ្ឋ New Jersey សហរដ្ឋអាមេរិក។ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ លោក Chris Christie បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ថ្មី ដែល​ហាមឃាត់​មិន​ឲ្យ​អ្នក​បង្ហោះ Drone ទាំង​ដែល​ក្នុង​ខ្លួន​ផ្ទុក​សារធាតុ​ស្រវឹង, គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង​ដទៃ​ទៀត។​

អ្នក​ល្មើស​ច្បាប់​អាច​ត្រូវ​ផាក​ពិន័យ ១ ពាន់​ដុល្លារ និង​ប្រឈម​ជាប់​ពន្ធនាគារ​ក្នុង​រយៈ​ពេល ៦ ខែ ។ New Jersey ជា​រដ្ឋ​ដំបូង​បង្អស់​​សម្រាប់ការ​បង្កើត​ច្បាប់​នេះ​ ខណៈ​រដ្ឋ​ទាំង ៣៨ ឯ​​ទៀត​ក៏​ស្ថិត​ក្នុង​ការ​ពិចារណា។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ពី Reuters។

ក្នុង​ឆ្នាំ ២០១៧ ភ្នាក់ងារ CTA បាន​ប៉ាន់ប្រមាណ​ថា​ ទីផ្សារ​លក់​ចេញ Drone នឹង​កើន​ដល់ ៣.៧ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១៨ ដែល​ខ្ពស់​ជាង ២០ ភាគរយ​ធៀប​ឆ្នាំ​ទៅ។​

ស្រប​ពេល​កន្លង​មក​ក៏​មាន​គ្រោះថ្នាក់​បង្ក​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ​នេះ ខណៈ​ករណី​ទី ១ កើត​ឡើង​ក្នុង​ប្រទេស​កាណាដា នៅ​ពេល Drone ខ្នាត​តូច​ហោះ​ចូល​តំបន់​ហាមឃាត់​ទៅ​បុក​នឹង​យន្តហោះ​របស់​អ្នក​ធ្វើ​ដំណើរ និង​ករណី​ទី ២ មាន​បុរស​ម្នាក់​​បង្ហោះ Drone ចូល​ទៅ​ក្បួន​ដង្ហែ​ដ៏​ធំ​មួយ រហូត​ធ្វើ​ឲ្យ​ស្រ្តី​ម្នាក់​បាន​សន្លប់​នៅ​នឹង​កន្លែង រួច​ជនល្មើស​ត្រូវ​ជាប់​ពន្ធនាគារ ៣០ ថ្ងៃ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី