អស់​តែ​មួយ​សន្លឹក​កន្លះ Meizu ផ្ដល់​ជូន​ស្មាតហ្វូន​អេក្រង់​ពេញ ហើយកម្លាំង​ម៉ាស៊ីន​កប់

  • 2018-01-19 02:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ប្រទេស​ចិន Meizu បាន​ប្រកាស​ចេញ​លក់​ស្មាតហ្វូន​ធន់​កណ្តាល មាន​តម្លៃ​ធូរ​ថ្លៃ រូបរាង​ស៊ីវិល័យ​មិន​ចាញ់​ស្មាតហ្វូន​ទំនើប បន្ថែម​កម្លាំង​ម៉ាស៊ីន​ក៏​មិន​ណយ។​ ម៉ូដែល M6S បាន​រចនា​រូបរាង​ប្លែក​ខុស​ពី​ម៉ូដែល​មុន នៅ​តួ​ខាង​ក្រោយ​រាប​ស្មើ គ្មាន​ស្នាម​អង់តែន គួបផ្សំ​កាមេរ៉ា​មួយ​គ្រាប់​អោប Flash ពី​ក្រោម និង​ស្លាកយីហោ Meizu ដ៏​លេចធ្លោ។​

ស្ថិត​ក្នុង​ទំហំ​អេក្រង់ ៥.៧ អ៊ីញ មាត្រដ្ឋាន ១៨:៩ មាន​កម្រិត​រូបភាព​ច្បាស់ ៧២០x១ ៤៤០ ភីកសែល ហើយ​ប្រើ​អង្គ​គណនា​របស់​ក្រុមហ៊ុន SAMSUNG ប្រភេទ Exynos 7872 Hexa-Core ល្បឿន ២.០ GHz និង​មាន GPU ARM Cortex-A73។ ប្រើ RAM 3GB តាម​ជម្រើស​អង្គ​ផ្ទុក 32/64GB ហើយ​មាន​ថាមពល​ថ្ម ៣ ០០០ mAh និង​កាមេរ៉ា​ក្រោយ 16MP មាន Aperture f/2.0 និង​ខាង​មុខ 8MP ដែល​ទទួល​ការ​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន SAMSUNG ទាំង​ស្រុង។​

Meizu បាន​ប្រកាស​លក់​ក្នុង​តម្លៃ ១៥៥ ដុល្លារ​ សម្រាប់​អង្គ​ផ្ទុក 32GB និង ១៨៦ ដុល្លារ សម្រាប់​អង្គ​ផ្ទុក 64GB ហើយ​មាន​ជម្រើស ៤ ពណ៌ (ខ្មៅ, ខៀវ, ទឹកប្រាក់, ទឹកមាស) និង​មាន​ចរាចរ​លើ​ទីផ្សារ​ប្រទេស​ចិន, ឥណ្ឌា, ប៉ែក​អាស៊ី​អាគ្នេយ៍, ប៉ែក​អឺរ៉ុប និង​អាហ្វ្រិក​ខាង​ត្បូង។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា