អនាគត ការថតរូប VR កាន់តែសាមញ្ញនិងងាយស្រួល
- 2018-01-19 03:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគត ការថតរូប VR កាន់តែសាមញ្ញនិងងាយស្រួល
ចន្លោះមិនឃើញ
វត្តមាន Virtual reality លើឧបករណ៍នានា ដូចជារូបភាព ៣៦០ ដឺក្រេប្រែជាសាមញ្ញ ជាមួយនឹងបច្ចេកវិទ្យា VR180។ ក្រុមហ៊ុន Google និងក្រុម Daydream បានចាប់ដៃជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើការអភិវឌ្ឍកាមេរ៉ា VR180 ដែលនឹងមានក្នុងពេលឆាប់ៗ។
កាមេរ៉ា ៣៦០ ដឺក្រេនេះមានរាងជ្រុង ស្តើង និងមាន Lens ពីរគ្រាប់តម្រៀបនៅខាងមុខ។
កាមេរ៉ា Horizon VR180 នឹងប្រកាសនៅព្រឹត្តិការណ៍ Tech Extravaganza ក្នុងទីក្រុង Las Vegas ដោយអាចថតរូបនិងវីដេអូនៅកម្រិត ៣០ Frame ក្នុងមួយវិនាទី, អាច Live stream ដោយចុចប៊ូតុងតែមួយ និងថតសំឡេងកម្រិតខ្ពស់ជាមួយនឹងមីក្រូហ្វូន ៤ និងមុខងារកាត់បន្ថយសំឡេងរំខាន។
វីដេអូថតរួចអាចប្រើជាមួយ Youtube និង Google Photos ហើយក៏អាចមើលរូបទាំងនោះលក្ខណៈ 2D បានផងដែរ។
ម្យ៉ាងវិញទៀត វាមានអេក្រង់ 2.2 Inch, Touchscreen កម្រិត 640 x 360 retina និងមាន Port USB Type-C ជាមួយនឹងកម្រិតបញ្ជូនទិន្នន័យល្បឿន HD។
លោក Clay Bavor អនុប្រធានផ្នែក Virtual and Augmented Reality នៅក្រុមហ៊ុន Google បង្ហាញថា កាមេរ៉ា VR180 ថ្មីនឹងអាចឲ្យអ្នកប្រើប្រាស់ថតរូបភាព និងវីដេអូលក្ខណៈ 3D បានច្បាស់ ក្នុងកម្រិត Resolution Ultra HD 4K៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ