AMD Processor មិន​ទាន់​មាន​សុវត្ថិភាព ដូច​​អ្នក​គិត​ឡើយ​

  • 2018-01-19 02:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mark Papermaster ប្រធានផ្នែកបច្ចេកវិទ្យារបស់ AMD សារភាព​ថា Google Project Zero (GPZ) Variant 1 (Bounds Examine Bypass ឬ Spectre) មាន​​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង AMD Processor។

លោក Papermaster សរសេរ​ថា​៖ "យើង​រក​ឃើញ​មេរោគ គំរាមកំហែង​ក្នុង Patch ប្រព័ន្ធ​ប្រតិបត្តិការ ហើយ​យើង​កំពុង​ធ្វើការ​ជាមួយ​នឹង​អ្នក​ផ្គត់ផ្គង់​ប្រព័ន្ធ​ប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​"។

AMD នឹង​ផលិត​កំណែទម្រង់​តូចៗ (Micro code update) ត្រៀម​សម្រាប់​ការ​គំរាមកំហែង​ផ្សេងៗ​ពេល​អនាគត​។ 

Microsoft Windows 10 patch អាច​ជួយ​ដល់​ម៉ាស៊ីន​ដំណើរការ​ជាមួយ​នឹង AMD Processor ចាស់ៗ​មួយ​ចំនួន​ ដែល​មាន Opteron, Athlon និង AMD Turion X2 CPUs។ 

លោក Papermaster បាន​អះអាង​ថា​៖ "យើង​កំពុង​ធ្វើការ​យ៉ាង​ប្រយ័ត្នប្រយែង ដើម្បី​ផ្តល់ Patch ដ៏​ត្រឹមត្រូវ​មួយ​ទៅ​កាន់ AMD Processor ចាស់ៗ​មួយ​ចំនួន​។ យើង​រំពឹង​ថា​ បញ្ហា​នេះ​នឹង​កែតម្រូវ​បាន​ឆាប់ៗ ហើយ Microsoft គួរ​តែ​បន្ត​ធ្វើ​កំណែទម្រង់​សម្រាប់ Processor ចាស់ៗ​ផង​ដែរ​"។

AMD កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Linux។ ​ថ្មីៗ​នេះ បាន​ចេញ​នូវ AMD Patch ជា​ដំណោះស្រាយ​បន្ថែម​សម្រាប់​ប្រព័ន្ធ​​។ 

ពិត​ណាស់ AMD Processor អាច​មាន​សុវត្ថិភាព​ជាង​បណ្តាល Chip ផ្សេង​ទៀត​រួមមាន Intel, Ability និង​ ARM ដែល​រងគ្រោះ​ដោយ Meltdown ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា វា​មាន​សុវត្ថិភាព​ឥត​ខ្ចោះ​នោះ​ទេ​៕

ប្រភព៖ https://top-breaking.news/amd-processors-not-as-safe-as-you-might-have-thought/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ top-breaking.news   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី