មុខងារ​បញ្ជា​សំឡេង​​​ចាប់ផ្តើម​បំពាក់​លើ​រថយន្ត​បណ្តើរៗ​ យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០១៩

  • 2018-01-17 01:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ CES ២០១៨  ក្រុមហ៊ុន​រថយន្ត​ប្រកាស​មុខងារ​ថ្មី Voice assistant (បញ្ជា​មុខងារ​ណា​មួយ​ដោយ​ប្រើ​សំឡេង​)។ ក្រុមហ៊ុន Google និង Amazon មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​បង្ហាញ​វត្តមាន Google Assistant និង Alexa សម្រាប់ម៉ូដែល​រថយន្ត​ជាច្រើន​នៅ​ឆ្នាំ​នេះ​។ 

ឆាប់ៗ អ្នក​បើកបរ​រថយន្ត​នឹង​មិន​ត្រូវការ​ចុច​លើ​អេក្រង់​ក្នុង​ការ​ត្រួតពិនិត្យ​ទិសដៅ ឬ​ស្វែងរក​ព័ត៌មាន​​ក្នុង​ពល​បើកបរ​ទៀត​ឡើយ​។ 

ក្រុមហ៊ុន Toyota ឬ Lexus

ក្រុមហ៊ុន Toyota កំពុង​បញ្ចូល​មុខងារ​ប្រើ​សំឡេង​ Alexa របស់ Amazon ទៅ​កាន់​ម៉ូដែល​រថយន្ត​ឆ្នាំ​២០១៨​ឬ​ ២០១៩​ក្នុង​ការ​ផ្តល់​មុខងារ​សួរ​ពី​ទិសដៅ​, ត្រួតពិនិត្យ​ព័ត៌មាន​, អាច​គ្រប់គ្រង​ភ្ជាប់​ទៅ​កាន់ Smart home device ពី​ចម្ងាយ ដូចជា​ពិនិត្យ​រង្វាស់​សីតុណ្ហភាព ឬ​បើក​សោ​ទ្វា សកម្មភាព​ទាំងអស់​នេះ​នឹង​អាច​បញ្ជា​ដោយ​សំឡេង​។ 

ក្រុមហ៊ុន Ford

ក្រុមហ៊ុន Ford ប្រហែល​ជា​ចង់​ប្រើ​មុខងារ Alexa ក្នុង​រថយន្ត តែ​ក្រុមហ៊ុន​ចង់​បង្កើត​​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួន​។ ក្រុមហ៊ុន​សម្លឹង​ការ​ដំណើរ​ការ​ប្រព័ន្ធ​ទំនាក់ទំនង​រថយន្ត​ "Vehicle-to-everything" ជាមួយ​នឹង​ក្រុមហ៊ុន Qualcomm សម្រាប់​ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។ 

ក្រុមហ៊ុន Ford ប្រមើល​មើល​បណ្ដាញ​រថយន្ត​ជា​ជំនួយ​មួយ អាច​នឹង​បញ្ជូន​ទិន្នន័យ​ចរាចរណ៍​ទៅ​កាន់​ស្មាតហ្វូន​ដោយ​ផ្ទាល់​។ ការ​ប្រើ​ទិន្នន័យ​នោះ​ដើម្បី​ប្រាប់​ដំណឹង​ដល់​អ្នក​បើកបរ​ពី​ទីតាំង​អាច​ចត​រថយន្ត​បាន​។ 

បច្ចុប្បន្ន Ford កំពុង​ចាប់ដៃ​គូ​ជាមួយ​នឹង Waze ដើម្បី​អនុវត្ត​​មុខងារ​បញ្ជា​ជា​សំឡេង​។

Mercedes-Benz (MBUX)

ក្រុមហ៊ុន Nvidia និង Mercedes-Benz បាន​ប្រកាស​ភាព​ជា​ដៃគូ​នៅ​ទី ០៩ ខែ​មករា​ឆ្នាំ​នេះ​សម្រាប់ MBUX ដែល​ជា AI។ MBUX AI បើក​ដំណើរការ​ដោយ​សំឡេង ជាមួយ​នឹង​ឃ្លា​ថា Hey Mercedes។ 

MBUX ជួយ​​អ្នក​ជ្រើសរើស​តន្ត្រី ឬ​ទិសដៅ​ដោយ​ស្វ័យប្រវត្តិ​ពេល​បើកបរ​។ វា​អាច​យល់​ឃ្លា​បាន ២៣ ភាសា ហើយ AI អាច​តាមដាន​ភ្នែក និង​ចលនា​ក្បាល ព្រមទាំង​កាយវិការ​ដៃ​​របស់​អ្នក ដូច្នេះ​អាច​ប្រាប់​អ្នក​ប្រសិនបើ​អ្នក​មិន​បាន​មើល​ផ្លូវ ឬ​អាច​យល់​ពី​អ្នក ពេល​បែរ​ទៅ​កញ្ចក់ ហើយ​និយាយ​ថា Open it (បើក​)។ 

Google Assistant ប្រើ​លើ​ Android Auto

Android Auto មាន​លើ Honda, Hyundai, រាល់ Brand GM និង​បណ្តា Brand រថយន្ត​ដទៃ​ទៀត ផ្តល់​ភាព​ងាយស្រួល​បញ្ជា​ជា​សំឡេង​សម្រាប់​ត្រួតពិនិត្យ​ទិសដៅ ឬ​បើក​កម្មវិធី​ជា​ច្រើន​។ 

ក្រុម Android របស់ Google បាន​ប្រកាស​ថា អ្នក​អាច​គ្រប់គ្រង​លើ Smart home ពី​ចម្ងាយ​លើ​រថយន្ត ហើយ​អាច​ចាក់សោ​រថយន្ត​ពី​ចម្ងាយ ឬ​ត្រួត​ពិនិត្យ​កម្រិត​ប្រេង​តាមរយៈ​កម្មវិធី ករណី​ក្រុមហ៊ុន​រថយន្ត​អាច​ឲ្យ Google ចូល​ប្រើ​បាន​។ 

Kia

ក្រុមហ៊ុន Kia បាន​ប្រកាស​ចាប់ដៃ​គូ​ជាមួយ​នឹង Google ដើម្បី​បង្កើត​ជម្រើស​រថយន្ត Kia ឆ្នាំ ២០១៨ អាច​ចូល​ប្រើ​មុខងារ​បាន​តាម​កម្មវិធី Google Assistant។ ប្រព័ន្ធ UVO telematic អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ហៅ​ទូរសព្ទ​ចេញ ឬ​ទាញ​យក​ទិសដៅ​ដោយ​បញ្ជា​ជា​សំឡេង​។ 

ជាមួយនឹង Google អ្នក​បើកបរ​អាច​គ្រប់គ្រង​ម៉ាស៊ីន​ ចង្កៀង​មុខ កាំប្លេ និង​ចាក់សោ​ពី​ចម្ងាយ​។ 

Google ក៏​បាន​ជួយ Hyundai ដើម្បី​ចេញ​មុខងារ Assistant ដូចគ្នា​សម្រាប់​រថយន្ត​ផង​ដែរ​។

Anker Roav Viva Bluetooth

ក្រុមហ៊ុន Anker បាន​ប្រកាស​នូវ Roav Viva Bluetooth Charging Kit នៅ​ព្រឹត្តិការណ៍ CES។ Device នេះ​ដោត​ភ្ជាប់​ទៅ​​កាន់​ថាមពល ១២ វ៉ុល ក្នុង​រថយន្ត ហើយ​អាច​សាក​ថ្ម​ទូរសព្ទ និង​ផ្គត់ផ្គង់​បើក​ស្តាប់​តន្ត្រី​។ ម្យ៉ាងទៀត អាច​ប្រើ​ពេញលេញ​នូវ​កញ្ចប់ Amazon Alexa ដូច្នេះ​អ្នក​អាច​គ្រប់គ្រង Smart home បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី