ហាមាត់ផ្តើម​អាជីវកម្ម​មួយ​មិន​ស្រួល​​ទេ ក្នុង​បរិបទ​ទីផ្សារ​ប្រកួតប្រជែងសព្វថ្ងៃ​ មិនស្រួលអាចបរាជ័យ

  • 2018-01-19 02:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិក្ខាសាលា​មួយ​ស្តីពី ផ្នត់​គំនិត​សហគ្រិន​វ័​យ​ក្មេង​ក្នុង​បរិបទ​ទីផ្សារ​ប្រកួតប្រជែង នៅ​ឯម​ជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា កូរ៉េ​(CKCC)​ដែល​មាន​ការចូលរួម​​ពី​សំណាក់​វាគ្មិន​កិ​ត្តិ​យស​ចំ​នួន ៤​រូប សុទ្ធសឹង​ជា​អ្នក​ជំនួយ​ជោគ​ជ័​យ​ល្បីៗ​ក្នុង​វ័យក្មេង មក​ចែក​រំលែក​នូ​វ​បទពិសោធន៍ និង​ណែនាំ​វែកញែក​ទា​ក់ទង​ការចាប់​ផ្តើមធ្វើ​អាជីវកម្ម និយមន័យ​នៃ​សហគ្រាស​ស​ង្គ​ម​។ នៅ​ថ្ងៃអាទិត្យ ទី​២១ ខែ​មករា ឆ្នាំ​២០១៨

បន្ថែម​ពី​នេះ​ក៏​មាន​ការប្រ​គំតន្ត្រី​សប្បុរស​ធ​ម៌​គន្ធបុប្ផា ដែល​មាន​ការចូលរួម​ពី​សំណាក់​តា​រាល្បីៗ ដូចជា ថេ​ណា​, ពុធ មិថុនា​, ញ៉ែម សុធា​រិទ្ធិ អតីត​បេក្ខភាព Cambodian Net Idol, លី យូ​ហាន​,​កញ្ញា ណា សា​ឌី អតីត​បេក្ខភាព Cambodian Net Idol និង​តា​រាច​ម្រៀង​វ័យ​ក្មេង​ជាច្រើន​ទៀ​ត ក្រៅពី​នេះ​ក៏​មាន​ការសម្តែង​របាំ​ជូន​ពរ​ប្រពៃណី​ខ្មែរ​ ក្រុម​រាំ​យុវ​ជ​នស​ម័​យ Emperor ការបង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ច្នៃ​ពី​សម្រាម​ផ្លា​សិ្ទ​ច និង​រាំលេង​ជាមួយ​ការចាក់​ភ្លេង EDM ហើយ​ថែមទាំង​មាន​ការ​ប្រកួតប្រជែង​ថតរូប យករ​ង្វាន់​នាឡិកាដៃ ដែល​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន ICE Watch ។​

ដោយ​ចង់​ចែក​រំលែក​នូ​វ​ពេលវេលា​ផ្ទាល់ខ្លួន និង​ពាំនាំ​ចំនេះដឹង​ទា​ក់ទង​ការធ្វើ​ជំ​នួ​ញ ក្រុម យ​វក ក៏​បាន​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​។ ការ​រៀបចំ​បង្កើត​សិក្ខាសាលា​នេះ​មាន​គោល​បំ​ណង​ធំៗ​២៖​

១. ចែក​រំលែក​ចំ​ណេះដឹង​ទា​ក់ទង​ការបង្កើត​អាជីវកម្ម​ សហគ្រាស​ស​ង្គ​ម និង​បទ​ដ៏​ជោគ​ជ័យ​ក្នុង​មុខ​ជំ​នួ​ញ​វ័​យ​ក្មេង​ ២. ការ​ប្រគំត​ន្រី្ត​សប្បុរស​ធ​ម៌​សម្រាប់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ​នៅ​ថ្ងៃ​កម្មវិធី​វាគ្មិន​កិត្តិ​យស នឹង​ធ្វើការ​ចែក​រំលែក​នូ​វ​ចំ​ណេះ​ដឹង និង​បទពិសោធន៍​ពិតៗ​ដូចជា​៖​

  • និយមន័យ​នៃ​ពាក្យ សហគ្រាស​ស​ង្គ​ម​
  • បទពិសោធន៍​ជុំវិញ​ការចាប់ផ្តើម​អាជីវកម្ម តាំងពី​មាន​គំនិ​តចង់​ធ្វើ​អាជីវកម្ម ដល់​ជោគ​ជ័យ​ដូច​បច្ចុប្បន្ន​
  • ការបែងចែក​ពេលវេលា​
  • និង​កិច្ចពិភាក្សា​តុមូល​ក្រោម​ប្រធានបទ​ខាងលើ​។​

សំបុត្រ​ចូលរួម​ត្រូវបាន​លក់​ក្នុងតម្លៃ​១៦០០៛ នឹង​ត្រូវ​បែងចែក​ចូល​វិភាគទាន​គន្ធបុប្ផា​មួយ​ចំណែក​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទា​ក់ទង​មកកាន់​៖

  • លេខ​ទ​រ​ស័​ព្ទ 096 776 657 4/017 919 514/097 532 858 4
  • Facebook page : We Share For Love
  • Email: smartyouofcambodia@gmail.com

អត្ថបទ៖ ថា ម៉ាលីដា