ជន​ឆ្មក់​ម្នាក់​ជាប់​ចោទ​ពី​បទ​គំរាម​សម្លាប់​ Taylor Swift និង​គ្រួសារ

  • 2018-01-19 02:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ឆ្មក់​តាម​តារា​ចម្រៀង Taylor Swift ម្នាក់​​​អាច​នឹង​ត្រូវ​មាន​ទោស ​ក្រោយ​​ព្រះរាជអាជ្ញា​បាន​រក​ឃើញ​អ៊ីមែល​របស់​បុរស​ម្នាក់​នោះ​បាន​សរសេរ​គំរាម​​សម្លាប់​តារា​ចម្រៀង​រូប​នេះ និង​គ្រួសារ។

នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បុរស​រស់​នៅ​រដ្ឋ​ Texas ម្នាក់​ឈ្មោះ Frank Andrew Hoover  ត្រូវ​បាន​ឃាត់​ខ្លួន​​នៅ​ពេល​ដែល​លោក​បាន​ព្យាយាម​​បំពាន​ច្បាប់​ដែល​នៅ​តែ​តាម​រំខាន​​តារា​រូប​នេះ បន្ទាប់​ពី​លោក​បាន​ឆ្មក់​តាម​ដាន​នាង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​ក្នុង​កម្មវិធី Formula 1 race កាល​ពី​ខែ​តុលា។

ប៉ូលិស​ក៏​បាន​បញ្ជាក់​ដែរ​ថា បុរស​រូប​នេះ​បាន​ផ្ញើ​អ៊ីមែល​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ឪពុក​របស់​នាង គឺ​លោក Scott Swift ចាប់​តាំង​ពី​ខែ​សីហា​ រហូត​ដល់​ថ្ងៃ​ទី​ ២៧​ ខែ​តុលា។

លោក Hoover ត្រូវ​បាន​ជាប់​ទោស​ពាក់​ព័ន្ធ​នឹង​ការ​តាម​ឆ្មក់​រំខាន និង​ព្យាយាម​បំពាន​បទ​បញ្ជា​ក្រោយ​ពេល​ព្រះ​រាជអាជ្ញា​និយាយ​ថា​ពួក​គេ​បាន​រក​ឃើញ​អ៊ីមែល​ដែល​លោក​បាន​ផ្ញើ​ទៅ​កាន់​ឪពុក​របស់​តារា​ចម្រៀងTaylor Swift ចន្លោះ​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ និង​ខែ​តុលា​ក្នុង​ឆ្នាំ​ដដែល​នេះ។ ក្នុង​អ៊ីមែល​នោះ​លោក​បាន​សរសេរ​គំរាម​សម្លាប់​តារា​ចម្រៀង​ស្រី​រូប​​នេះ និង​​ក្រុម​គ្រួសារ​នាង​ទាំង​អស់។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​វិប​សាយ Fox News និង TMZ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍។

ខាង​ តារា​ចម្រៀង Taylor Swift និង​ក្រុម​គ្រួសារ​របស់​នាង​មិន​ទាន់​ចេញ​មុខ​បក​ស្រាយ​បាន​ទេ ប៉ុន្តែ​បុរស​រូប​នោះ​នឹង​ត្រូវ​ឡើង​តុលាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ៕

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម