មង្គលការ​ប្អូន​ស្រី ចន ច័ន្ទលក្ខិណា យប់​មិញ​ ប្រមូល​អស់​តារា​ល្បីៗ​​​នៅ​ស្រុក​ខ្មែរ​​

  • 2018-01-19 03:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការ​ប្អូន​ស្រី​ពៅ​អ្នកនាង ​ ចន ច័ន្ទលក្ខិណា ត្រូវ​បាន​បញ្ចប់​កាល​ពី​យប់មិញ​​​យ៉ាង​គគ្រឹក​គគ្រេង​​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អាគារ​ K និង L ​​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​​កំពូល​តារា​​ចម្រៀង​​ និង​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​​​​ប្រចាំ​ប្រទេស​​ជា​ច្រើន​រូប​ អម​ជាមួយ​ការ​តុប​តែង​ខ្លួន​ និង​លេង​ម៉ូដ​សម្លៀក​បំពាក់​យ៉ាង​ស្រស់​ស្អាត​។​​

បើ​​តាម​លោក​ ហេង ឡុង អនាគត​ស្វាមី​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ឲ្យ​ដឹង​ថា ​ពិធី​​​មង្គល​ការ​​ប្អូន​​ថ្លៃ​ខ្លួន​​​បាន​រៀប​ចំឡើង​ចំនួន​ ១៨០ ​តុ​ ក្នុង​នោះ​​ភរិយា​របស់​លោក​បាន​អញ្ជើញ​ភ្ញៀវ​សិល្បៈ​ ឲ្យ​ចូល​រួម​ប្រមាណ​ជា​ ២០០ នាក់​។

ទស្សនា​​តារា​ល្បី​ៗ​លេង​ស្ទីល​​សម្លៀក​បំពាក់​ក្នុង​ថ្ងៃ​ជយមង្គល​ប្អូន​ស្រី ចន ច័ន្ទលក្ខិណា ខាង​ក្រោម​ទាំង​អស់​គ្នា​៖​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន