លោក ត្រាំ តេ​​ទៅ​អរគុណ​មេ Apple ​ភ្លាមៗ​ រឿង​បោះ​ទុន​ ៣៥០ ពាន់​លាន​ដុល្លារ

  • 2018-01-19 10:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ជាប់​ឆ្នោត​លោក​ ដូណាល់​ ត្រាំ​ និយាយ​ថា​បាន​តេ​ទូរសព្ទ​​ទៅ​អរគុណ​លោក​ Tim Cook នាយក​ប្រតិបត្តិ​ Apple អំពី​ការ​ប្រកាស​បណ្ដាក់​ទុន​ ៣៥០ ពាន់​លាន​ដុល្លារ​ ជួយ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក។

​ពេល​ថ្លែង​សុន្ទរកថា​នៅ​រោងចក្រ​មួយ​ក្នុង​រដ្ឋ​ Pennsylvania កាល​ពី​ម្សិល​មិញ​ លោក​ ​ដូណាល់​ ត្រាំ​ បាន​លើក​ឡើង​ដូច​នេះ ៖ "ពេល​ដែល​ខ្ញុំ​បាន​ឮ​ព័ត៌មាន​ ខ្ញុំ​បាន​ឮ​ ៣៥០ លាន​ដុល្លារ​ ហើយ​ខ្ញុំ​ក៏​និយាយ​ថា «៣៥០ លាន​ដុល្លារ! ច្បាស់​ជា​អស្ចារ្យ​ណាស់​ហើយ» ហើយ​ពួក​គេ​ក៏​ប្រាប់​ខ្ញុំ​ថា​​ «មិន​មែន​ទេ! គឺ​ ៣៥០ ពាន់​លាន​ដុល្លារ»"។ លោក​ ត្រាំ​បន្ថែម​ថា ៖ "ខ្ញុំ​ទើប​តែ​តេ​ទៅ​ Tim Cook និង​បាន​អរគុណ​គាត់ ប៉ុន្តែ​ខ្ញុំ​​ថា​មិន​ធ្លាប់​មាន​​ការ​បណ្ដាក់​ទុន​​ក្នុង​អាមេរិក​ធំ​បែប​នេះ​ ពី​សំណាក់​ក្រុមហ៊ុន​មួយ​នោះ​ទេ​”។

កាល​ពី​​​ថ្ងៃ​ពុធ​​ក្រុមហ៊ុន​ Apple បាន​ប្រកាស​ថា​នឹង​​​ប្រមូល​យក​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ពី​ក្រៅ​ប្រទេស​ ហើយ​នឹង​​បង់​ពន្ធ​ ៣៨ ពាន់​លាន​ដុល្លារ​លើ​ចំណូល​នោះ​ និង​ប្រកាស​ថា​បណ្ដាក់​ទុន​ ៣៥០ ពាន់​លាន​ដុល្លារ​​​ក្នុង​សហរដ្ឋអាមេរិក​ នៅ​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ៕​​​​

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី