Razer​ ​ត្រៀម​ចេញ​ស្មាតហ្វូន​ជំនាន់​ទី​២​ ​អេក្រង់​បង្ហាញ​រូប​កាន់​តែ​លឿន

  • 2018-01-20 07:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ចេញ​ស្វាតហ្វូន​ម៉ូដែល​ទី​មួយ​មិន​ទាន់​បាន​មួយ​ខែ​ស្រួល​បួល​ផង​ ​ក្រុមហ៊ុន​ ​Razer​ ​ត្រូវ​គេ​បង្ហើប​ដំណឹង​ល្ហិចល្ហៀង​ថា​ត្រៀម​ចេញ​ស្មាតហ្វូន​ជំនាន់​ទី​ពីរ​ ​នា​ខែ​កញ្ញា​ ​២០១៨​ ​ជា​មួយ​បច្ចេកវិទ្យា​អេក្រង់​អាច​បង្ហាញ​រូប​ល្បឿន​ ​១២០Hz។

ស្មាតហ្វូន Razer ជំនាន់មួយ

ស្មាតហ្វូន​ជំនាន់​ទី​ពីរ​របស់​ ​Razer​ ​ឬ​ហៅ​ថា​ ​Razer Phone 2​ ​ត្រូវ​ប្រភព​អះអាង​ថា​នឹង​ចេញ​មុខ​ក្នុង​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​ ​IFA 2018​ ​នា​ខែ​កញ្ញា​ ​ហើយ​ស្មាតហ្វូន​នេះ​នឹង​ផលិត​ពិសេស​ឲ្យ​ការ​លេង​ហ្គេម​តាម​ស្មាតហ្វូន​កាន់​តែ​រស់​រវើក​ ​និង​ភាព​ភ្លឺ​ច្បាស់។

Razer Phone 2​ ​ក៏​ប្រភព​ទាំង​នោះ​បញ្ជាក់​ដែរ​ថា​ ​មាន​បំពាក់​បច្ចេកវិទ្យា​ដែល​សម្រាប់​ប្រើ​ជា​មួយ​កុំព្យូទ័រ​យួរ​ដៃ​របស់​ ​Razer​ ​ដែល​អភិវឌ្ឍ​ក្នុង​គម្រោង​ ​Linda។

ចំពោះ​គម្រោង​ ​Linda​ ​លោក​ ​Min-Liang Tan​ ​ស្ថាបនិក​ ​និង​ជា​នាយក​ប្រតិបត្តិ​របស់​ ​Razer​ ​ធ្លាប់​បង្ហាញ​លើ​គណនី​ ​Twitter​ ​ផ្ទាល់​ខ្លួន​ថា​ ​ការ​នាំ​ ​Linda​ ​ចូល​ទីផ្សារ​ ​គឺ​ជា​រឿង​អាច​ទៅ​រួច​ ​ខណៈ​ ​Razer​ ​បាន​សហការ​ជា​មួយ​ ​Sentio​ ​ផលិត​កម្មវិធី​អាច​ភ្ជាប់​ស្មាតហ្វូន​ ​Android​ ​ទៅ​កាន់​កុំព្យូទ័រ​យួរ​ដៃ​យ៉ាង​ងាយ​ស្រួល៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី