វេបសាយ​ ​OnePlus​ ​ត្រូវ​គេ​ ​Hack​ ​កាត​ធនាគារ​អតិថិជន​ជា​ច្រើន​ត្រូវ​រង​គ្រោះ

  • 2018-01-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចប់​ការ​ស៊ើប​អង្កេត​ ​ជើង​ខ្លាំង​ផលិត​ស្មាតហ្វូន​ ​OnePlus​ ​បាន​ចេញ​លិខិត​ប្រកាស​សុំ​ទោស​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​វាយ​ប្រហារ​ដោយ​ ​Hacker​ ​ចូល​ក្នុង​បណ្ដាញ​កុំព្យូទ័រ​មេ​របស់​ក្រុមហ៊ុន។

ការស៊ើបអង្កេត​នេះ​រក​ឃើញ​ថា​ ​Hacker​ ​យក​បាន​លេខ​កាត​ធនាគារ​ ​កាល​បរិច្ឆេទ​ផុត​សុពលភាព​របស់​កាត​ ​និង​លេខ​សម្ងាត់​របស់​កាត​ទាំង​នោះ​ដែល​អតិថិជន​បង្ហាញ​ពេល​បញ្ជា​ទិញ​ទូរសព្ទ​ពី​ក្រុមហ៊ុន​ ​OnePlus​ ​តាម​វេបសាយ​ ​oneplus.net។

ក្រៅ​ពី​ធ្វើ​ការ​សូម​អភ័យទោស​អតិថិជន​តាម​សារលិខិត​ ​OnePlus​ ​មិន​បាន​បង្ហាញ​ពី​ចំនួន​គណនី​ដែល​រង​ផល​ប៉ះពាល់​នោះ​ទេ​ ​ប៉ុន្តែ​ក្រុមហ៊ុន​បាន​ស្នើ​ឲ្យ​អតិថិជន​ដែល​សង្ស័យ​ ​និង​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព​គណនី​ ​គឺ​ត្រូវ​ទាក់ទង​ទៅ​ធនាគារ​ជា​បន្ទាន់៕

លិខិតដែល OnePlus ផ្ញើឲ្យអតិថិជន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម