Tiger Street Football Festival 2018 ​ឈាន​ដល់​ថ្ងៃ​រក​ជើង​ឯក​មណ្ឌល​ព្រះ​សីហនុ

  • 2018-01-21 02:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiger Street Football Festival 2018 ​បាន​ឈាន​ដល់​ថ្ងៃ​ចុង​ក្រោយ​ហើយ ​នៃ​ការ​ប្រកួត​នៅ​មណ្ឌល​ព្រះ​សីហនុ​ដែល​មាន​ក្រុម​ចូលរួម​៥៤​ក្រុម ​ធ្វើ​ការ​ប្រកួត​មិន​ឈប់​តាំង​ពី​ម្សិលមិញ​មក។

តួ​យ៉ាង​នៅ​ព្រឹក​នេះ ​ក្រុម​ខ្លាំង​ការពារ​តំណែង​ជើង​ឯក ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​បាន​យក​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​ទៀត​ហើយ ដោយ​លត់​ក្រុម T.O.P ​ក្នុង​លទ្ធផល ៥-០ ​ឡើង​ទៅ​ប៉ះ​ជាមួយ​ក្រុម Mottach B ​នៅ​រសៀល​នេះ។ ខណៈ​ដែល​ក្រុម​ខ្លាំង​ផ្សេង​ទៀត​ដូចជា យុវជន​សាលា​ខេត្ត​ A ​យុវជន​កំពង់​ផែ A ​និង​ស្នងការដ្ឋាន​នគរ​បាល​កំពត A ​ក៏​សុទ្ធ​តែ​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ដូច​គ្នា។ ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​រហូត ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ហើយ​វគ្គ​នោះ​នឹង​មាន​ការ​ផ្សាយ​បន្ដ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ ​រស្មី​ហង្ស​មាស ​ពី​​ម៉ោង​៤ ដល់៦​ល្ងាច។

ការ​ប្រកួត​នៅ​តាម​តំបន់​ព្រះ​សីហនុ​នេះ ​ក្រុម​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។ ​ខណៈ​ដែល​ក្រុម​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ប្រចាំ​ប្រទេស​វិញ ​នៅ​មណ្ឌល​ព្រះ​សីហនុ​នេះ​អនុញ្ញាតិ​ឱ្យ​តែ​៦​ក្រុម​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ