Apple ជាប់​លេខ ២ ម៉ាក​ទូរសព្ទ ​មាន​គេ​ចម្លង​ម៉ូដ​ច្រើន​បំផុត​

  • 2018-01-22 02:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​ទូរសព្ទ Clone សំដៅ​ទៅ​បណ្ដា​ផលិតផល​ដែល​ក្រុមហ៊ុន​ខ្នាត​តូច ចម្លង​រូបរាង​ទាំង​ដុល​ចេញ​ពី​របស់​ពិត ហើយ​ផ្លាស់ប្ដូរ​ឈ្មោះ​និង​ប្រព័ន្ធ​កម្មវិធី​ថ្មី អម​ជាមួយ​តម្លៃ​ថោក​ខុស​គ្នា​ទ្វេ​ដង។ ប្រភព​ពី AnTuTu បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ ២០១៧ ទូរសព្ទ​ប្រមាណ ១៧ ៤២៤ ៧២៦ លាន​គ្រឿង​ ត្រូវ​បាន​លក់​ចេញ ដោយ​ក្នុង​នោះ​មាន​ ២.៦៤ ភាគរយ រក​ឃើញ​ជា​ទូរសព្ទ​ក្លែងក្លាយ (Clone)។​

ម៉ូដែល​ស្មាតហ្វូន​គេ​ចម្លង​យក​ទៅ​លក់​ច្រើន​បំផុត​គឺ Galaxy S7 Edge ហើយ​សេរ៊ី​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន SAMSUNG រួម​មាន Galaxy W2016, W017 និង Galaxy S8+។

ចំណែក​ឯ​ស្លាកយីហោ (Brand) ក្រុមហ៊ុន SAMSUNG ឈរ​លេខ ១ មាន​ ៣៦.២៣ ភាគរយ​នៃ​ចំនួន​ទូរសព្ទ Clone សរុប ស្រប​ពេល iPhone ឈរ​លេខ ២ មាន ៧.៧៣ ភាគរយ ហើយ​ក្រុមហ៊ុន​ប្រទេស​ចិន​លំដាប់​ទី ១ ដែល​ឈរ​លេខ ៣ គឺ Xiaomi និង​លេខ ៤ ក្រុមហ៊ុន Oppo មាន​ ៤.៤៦ ភាគរយ ស្រប​ពេល​បណ្ដា​ទូរសព្ទ Clone លក់​ចេញ​ទាំង​អស់ ដំណើរការ​លើ​ប្រព័ន្ធ Android សុទ្ធសាធ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី