Keyboard បង្កើត​តម្រូវ​អ្នក​ញៀន​ហ្គេម PUBG ថ្លៃ​ហួស ១ សន្លឹក

  • 2018-01-22 03:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន Varmilo បាន​ប្រកាស​ចេញ​លក់​នូវ​ក្ដារចុច (Keyboard) ដ៏​ស្រស់​ស្អាត​ថ្មី​មួយ សម្រាប់​អ្នក​និយម​លេង​ហ្គេម PUBG។ មាន​ជម្រើស ២ ម៉ូដែល VA108M និង VA87M ខុស​គ្នា​ត្រង់​ជម្រើស​ទំហំ​និង​ការ​តុបតែង។​

នៅ​លើ​បន្ទះ​ក្តារ​ចុច បន្សំ​នូវ​ពណ៌​ទាក់​ភ្នែក​ដូច​ជា​ខ្មៅ, ស និង លឿង បន្ថែម​នឹង​រូប icon នៃ​អាវុធ​ឬ items ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ហ្គេម និង​ចែក​ផ្ដាច់​ជា Shortcuts នីមួយៗ​សម្រាប់​អ្នក​លេង​កម្សាន្ត។ ថ្វី​បើ​មិន​មាន​លក្ខណៈ​អ្វី​ពិសេស​ច្រើន ប៉ុន្តែ Keyboard មួយ​នេះ ថ្លៃ​ចន្លោះ​ពី ១៣១ ទៅ ១៦៩ ដុល្លារ​ លើ​គេហទំព័រ Mechanicalkeyboards.com ផ្អែក​តាម​ទំហំ។​

គូស​បញ្ជាក់​ថា​ហ្គេម​បាញ់​ប្រហារ​តាម Online ឲ្យ​ឈ្មោះ PlayerUnknown's Battlegrounds ត្រូវ​បាន​ប្រកាស​ឲ្យ​លេង​ជា​សាធារណៈ​កាល​ពី​ឆ្នាំ ២០១៧ បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន PUBG Corporation ជា​សម្ព័ន្ធ​មួយ​នៃ Bluehole មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កូរ៉េ។​

ប្រភព: https://kotaku.com/a-keyboard-for-serious-pubg-players-1822209366

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Kotaku   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម