ផ្ទុះហ្គារ៉ាស់សាំងសន្ធោសន្ធៅ ដោយសារលោកចោរ ប្រើវិធីលួចសាំងដ៏ល្ងីល្ងើ (មានវីដេអូ)

  • 2018-01-22 04:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយខ្សែ​បាន​​បង្ហាញ​ឲ្យ​ឃើញ​អណ្ដាត​ភ្លើង​កំពុង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ផ្សែង​ខ្មៅ​អួអាប់​ពាសពេញ​ផ្ទៃមេឃ បន្ទាប់​ពី​ហ្គារ៉ាស់​សាំង​មួយ​នៅ​ទី​ក្រុង Hyderbad ប្រទេសឥណ្ឌា​បាន​ផ្ទុះ។

ការ​ផ្ទុះ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​បង្ក​ឲ្យ​មាន​អណ្ដាត​ភ្លើង​ ដែល​មាន​កម្ពស់​រហូត​ដល់​​ជិត ១០​ម៉ែត្រ ក្រោយ​ពី​ក្រុម​ចោរ​បាន​​ធ្វើ​ទង្វើ​ដ៏​ល្ងីល្ងើ ផ្សារ​ស៊ីទែន​សាំង​បម្រុង​នឹង​លួច​សាំង។ ប៉ូលិស​និយាយ​ថា ចោរ​បាន​ព្យាយាម​ផ្សារ​ស៊ី​ទែន​សាំង​ ដែល​មាន​ចំណុះ​ ១២ ០០០ លីត្រ ហើយ​ក៏​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​តែម្តង។

ប៉ូលិស​បាន​បន្ត​ថា ហេតុ​ការណ៍​នេះ​​បណ្ដាល​​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ ២នាក់ និង​ស្រាល​ម្នាក់ ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ Gandhi ដើម្បី​សម្រាក​ព្យាបាល៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន