IG ចេញ​មុខងារ​បង្ហាញ​ម៉ោង​ចុង​ក្រោយ​ ឥឡូវ​ដឹង​វិធី​បិទ​ហើយ!

  • 2018-01-23 00:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី Facebook Messenger និង​បណ្ដាញ​ផ្ញើ​សារ​ដទៃ​ទៀត កម្មវិធី Instagram បាន​ប្រកាស​ចេញ​មុខងារ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​មិត្តភ័ក្ដិ​ឬ​អ្នក Follow គណនី​ផ្ទាល់​ខ្លួន​របស់​យើង អាច​ឃើញ​ពី​ថេរវេលា​ចុង​ក្រោយ​ដែល​អ្នក Online (ឧទាហរណ៍: Active 3mn ago)។

ដើម្បី​សាកល្បង​ពី​ដំណើរការ​មុខងារ​ថ្មី​នេះ អ្នក​អាច​បើក​កម្មវិធី IG ហើយ​ចុច​លើ​ប៊ូតុង Direct ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ចំហៀង​ខាង​ស្តាំ ហើយ​រាល់​គណនី​ដែល​ធ្លាប់​ Chat ជាមួយ អ្នក​នឹង​ឃើញ​ពី​ថេរវេលា Online របស់​ពួក​គេ។​

ជា​ដំណឹង​ល្អ​អ្នក​ក៏​អាច​បិទ​មុខងារ​នេះ​ចោល​បាន​ដែរ ដោយ​យើង​ត្រូវ​ចូល​ទៅ​កាន់ Option រួច​អូស​មក​ក្រោម​រក​ពាក្យ Show Activity Status បន្ទាប់​មក​ធ្វើ​ការ Turn Off ជា​ការ​ស្រេច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា