អត់ហត់ចិត្តរឿងស្ទះ អត់អស់ថ្លៃសាំង ឥឡូវអ្នកជិះឡានក្រុងកើនរាប់ម៉ឺននាក់ក្នុង១ថ្ងៃ

  • 2018-01-22 08:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ កាន់​តែ​កកស្ទះ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កាត់​បន្ថយ​ការ​ប្រើប្រាស់​យាន​ជំនិះ​ផ្ទាល់​ខ្លួន ហើយ​ងាក​មក​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​សាធារណ​កាន់​តែ​ច្រើន​ឡើង គួរ​ឲ្យ​កត់​សម្គាល់។ តាម​ការ​ឲ្យ​ដឹង​ពី​សាលា​រាជធានី​ភ្នំពេញ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​បាន​កើន​ឡើង​ពី​ចំនួន ៦ ០០០​នាក់​ក្នុង​មួយ​ថ្ងៃ កើន​ដល់​២០ ០០០​នាក់​ ក្នុង​មួយ​ថ្ងៃ​ឯណោះ។ នេះ​ជា​កើនឡើង​១​ទ្វេ​ជា​៣ ជាមួយ​ខ្សែ​រត់​ទាំង​៨ខ្សែ​នៅ​រាជធានី​ភ្នំពេញ។

សេវា​រថយន្ត​ក្រុង​សាធារណៈ​កំពុង​ដំណើរការ​ជារៀងរាល់​ថ្ងៃ តាំង​ពីព្រឹក​ទល់​យប់ និង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​កំពុង​ប្រើប្រាស់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​សោហ៊ុយ​ធ្វើ​ដំណើរ ក៏​ដូច​ជា​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។ ប៉ុន្តែ​ចំនួន​អ្នក​ប្រើប្រាស់​សេវារថយន្ត​ក្រុង​នៅ​តែ​មាន​ចំនួន​តិច​នៅ​ឡើយ បើ​ទោះបី​ជា​សាលា​រាជធានី​ភ្នំពេញ​បន្ថែម​រថយន្ត​ក្រុង​ដល់​ទៅ​៩៨​គ្រឿង ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រទេស​ចិន​ក៏​ដោយ។

ចង់ដឹងខ្សែរត់របស់រថយន្តក្រុងសាធារណសូមមើលអត្ថបទនេះ៖ កុំឲ្យអស់ថ្លៃសាំង! មក​ដឹងឲ្យ​ច្បាស់​ផ្លូវ​រថយន្ត​ក្រុង​សារធាណទាំង ៩​ខ្សែ​នៅ​ភ្នំពេញ

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម