ខ្លាំង​បាត់! Camila Cabello ដណ្ដើម​បាន​លេខ​១​ទាំង​បទ​ចម្រៀង​ទាំង​អាល់ប៊ុម

  • 2018-01-23 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង Havana (Oh Na Na) របស់ Camila Cabello អតីត​សមាជិក​ក្រុម​ចម្រៀង​ Fifth Harmony ពេល​នេះ​ដណ្ដើម​បាន​លេខ​១​ជា​ផ្លូវ​ការ​នៅ​ក្នុង​តារាង​បទ​ចម្រៀង Billboard Hot 100 ចំណែក​ឯ​អាល់ប៊ុម​នាង "Camila” ក៏​ទទួល​បាន​លេខ​១​នៅ​ក្នុង​តារាង​អាល់ប៊ុម Billboard Hot 200។

Camila បាន​ទទួល​លេខ​១​សម្រាប់​បទ​ "Havana” កាល​ពី​ថ្ងៃ​ទី​២២​ម្សិល​មិញ​នេះ​ បន្ទាប់​ពី​ចំណាយ​ពេល​អស់​រយៈ​ពេល​ ៧​សប្ដាហ៍​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ដោយ​បំបាក់​បទ "Perfect” ពី​តារា​ចម្រៀង Ed Sheeran។ ម្ចាស់​បទ "Crying in the Club” រូប​នេះ​ធ្លាប់​មាន​បទ​ចម្រៀង​ជាប់​នៅ​ក្នុង​បណ្ដា​ចម្រៀង​កំពូល​ទាំង​១០​ កាល​ពី​បទ​ដំបូង "Bad Things” ច្រៀង​ជាមួយ Machine Gun Kelly គឺ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ខណៈ​ពេល​នាង​ទើប​តែ​ចេញ​ពី​ក្រុម Fifth Harmony ថ្មី​ថ្មោង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាល់ប៊ុម​ដំបូង​របស់​នាង "Camila” ក៏​ស្រាប់​តែ​បង្ហាញ​ខ្លួន​ដំបូង​លេខ​១​លើ​តារាង​កំពូល​អាល់ប៊ុម​ដូច​គ្នា នេះ​បញ្ជាក់​ថា​ Camila ពិត​ជា​មាន​អ្នក​គាំទ្រ​ច្រើន​មិន​ធម្មតា៕

អាន​អត្ថបទ៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី