ព្រះសង្ឃថៃសុគត ២ខែ ពេលគាស់សពប្ដូរស្បង់ចីពរ ស្រាប់តែជួបរឿងគួរឲ្យភ្ញាក់ផ្អើល

  • 2018-01-23 03:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម Luang Phor Phian បាន​សុគត​ក្នុង​ព្រះជន្ម ៩២ វស្សា កាល​ពី​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា​ឆ្នាំ​មុន ដោយ​សារ​អាពាធ​ធ្ងន់​ធ្ងរ​ក្នុង​មួយ​នៅ​ក្រុង​បាង​កក ប្រទេស​ថៃ។

ព្រះ​អង្គ Phian ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​កម្ពុជា បាន​ចំណាយ​​ពេល​នៃ​ជីវិត​របស់​ព្រះ​អង្គ​ក្នុង​នាម​បព្វជិត​ដ៏​ល្បី​ល្បាញ​មួយ​អង្គ​ក្នុង​ខេត្ត Lopburi ភាគ​កណ្ដាល​ប្រទេស​ថៃ ដែល​ជា​កន្លែង​សព​របស់​ព្រះ​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​វិញ​ក្រោយ​ពេល​សុគត។

ប៉ុន្តែ​មាន​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ បាន​កើត​ឡើង​នៅ​សប្ដាហ៍​នេះ នៅ​ពេល​ដែល​អ្នក​ដើរតាម​ព្រះអង្គ​បាន​គាស់​ព្រះ​សព​ចេញ​ពី​មឈូស​ដើម្បី​ផ្លាស់​ប្តូរ​ស្បង់​ជីវ​ថ្មី ស្រាប់​តែ​ពួក​គេ​បាន​រក​ឃើញ​ថា​ រាង​កាយ​ទាំង​មូល​របស់​ព្រះអង្គ ត្រូវ​បាន​ថែ​រក្សា​យ៉ាង​ល្អ។ ហើយ​អ្វី​ដែល​រឹត​តែ​អស្ចារ្យ​ជាង​នេះ​ទៀត គឺ​ទឹក​មុខ​នៃ​សព​របស់​ព្រះ​អង្គ ហាក់​ដូចជា​កំពុង​ញញឹម​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ថត​រូប​ទាំង​នេះ និង​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ដើរ​តាម​ព្រះ​អង្គ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​បុណ្យ​ថ្វាយ​ព្រះអង្គ​រហូត​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​សព ១០០​ថ្ងៃ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី