គយ​​ប្រកាស​ដំឡើង​ពន្ធ​នាំ​ចូល​រថយន្ត​ ​តែ​បន្ថយ​ពន្ធ​ទូរសព្ទ

  • 2018-01-23 10:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​កែ​សម្រួល​អត្រា​ពន្ធអាករ​លើ​មុខ​ទំនិញ​មួយ​ចំនួន​ ​ដែល​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ ០១ មករា ២០១៨។

សម្រេច​ដំឡើង​អាករ​ពិសេស​សម្រាប់​រថយន្ត​គ្រួសារ​ប្រើប្រាស់​ឥន្ធនៈ​សុទ្ធ​ ​ដែល​មាន​ទំហំ​ស៊ីឡាំង​លើស​ពី​ ​៣០០០ cc​ ​(Highlander, LX 330​ ​ជាដើម)​ ​ពី​ ​៦៥%​ ​ឡើង​ដល់​ ​៧០% (កើន​ ៥%)​ ​ហើយ​បញ្ចុះ​អាករ​ពិសេស​សម្រាប់​ទូរសព្ទ​ពី​ ​១០%​ ​មក​ត្រឹម​ ​៥% (ចុះ ៥%)។

ចំពោះ​ការ​ប្រែប្រួល​អត្រា​អាករ​ទាំង​នេះ​ ​គឺ​បាន​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​តាំង​តាម​ហាង​ ​និង​ក្រុមហ៊ុន​ក្នុង​ទីផ្សារ​កម្ពុជា​មាន​ការ​កើន​ឡើង​ ​ប៉ុន្តែ​កន្លែង​មួយ​ចំនួន​នៅ​រក្សា​តម្លៃ​ដូច​មុន​ ​ព្រោះ​គេ​បញ្ជាក់​ថា​ទាំង​នោះ​ជា​ទំនិញ​ទិញ​ចូល​មុន​ការ​កំណត់​អាករ​ថ្មី​នេះ​ ​ខណៈ​រថយន្ត​នាំ​ចូល​ពី​ខែ​មករា​ ​គឺ​តម្លៃ​ថ្លៃ​ជាង​មុន។

ងាក​មក​មើល​តម្លៃ​ទូរសព្ទ​ក្រោយ​ប្រកាស​អាករ​ថ្មី​នេះ​ ​គឺ​មាន​ការ​ធ្លាក់​ថ្លៃ​ ​ខណៈ​វា​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ស្មាតហ្វូន​ទាំង​នោះ​ត្រៀម​ចេញ​ម៉ូដែល​ថ្មី​ៗ​ ​ដែល​ធ្វើ​ឲ្យ​ម៉ូដែល​ចាស់​ចុះ​ថ្លៃ​ដល់​ទៅ​ ​៤០​ ​ដុល្លារ​សម្រាប់​ម៉ូដែល​មួយ​ចំនួន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទថ្មី