សេដ្ឋី​វ័យ ១៥ ឆ្នាំ​ប្រកាស​លក់​រថយន្ត Ferrari ទើប​ជិះ​បាន​ជាង ១ ម៉ឺនគីឡូម៉ែត្រ​

  • 2018-01-24 06:47:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ឲ្យ​ឈ្មោះ Rashed Belhasa ត្រូវ​បាន​គេ​ស្គាល់​ជា​សេដ្ឋី​វ័យ​ក្មេង សម្រេច​ប្រកាស​លក់​រថយន្ត Ferrari F12 Berlinetta របស់​ខ្លួន​ដែល​ទើប​តុបតែង​ហើយ​ថ្មី បិទ​តែម LV/Supreme កាល​ពី​ប៉ុន្មាន​ខែ​មុន។

ដើម​ឡើយ​រថយន្ត​ប្រណីត​របស់​ក្រុមហ៊ុន​អ៊ីតាលី​មួយ​នេះ​មាន​ពណ៌​លឿង ប៉ុន្តែ​ម្ចាស់​គណនី Money Kicks លើ YouTube បាន​បង្កើត​វីដេអូ ដោយ​យក​ទៅ​ស្រោប​តែម​មួយ​តួ​ខ្លួន រហូត​បង្កើន​អ្នក​ទស្សនា​ដល់​ជាង ៦ លាន​នាក់។ តាម​ពិត​ទៅ​រូប​គេ​មិន​ចេះ​បើកបរ​រថយន្ត​ទេ ប៉ុន្តែ​បាន​ចំណាយ​លុយ​ជួល​តៃកុង​ឲ្យ​មក​បើក​ជំនួស។

បច្ចុប្បន្ន​កំពុង​ដាក់​លក់​ក្នុង​ទីក្រុង Dubai នៅ​ហាង​ Deals On Wheelsដោយ​ Ferrari មួយ​គ្រឿង​នេះ​ទើប​ជិះ​បាន ៥ ៨៥៣ Miles (១ Mile = ១.៦ គ.ម) ទើប​ដាក់​តម្លៃ​រាង​ក្រែល​បន្តិច​ដល់​ទៅ ១៩០ ០០០ ដុល្លារ​អាមេរិក

ទស្សនា​វីដេអូ​ខាង​ក្រោម:

​​​​​

ចុច Like និង See Firstដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កៅ រក្សា