ប្រយ័ត្ន! បើចេញសញ្ញាបែបនេះ ដឹងភ្លាមថាហ្រ្វាំងរថយន្តរបស់អ្នកកំពុងមានបញ្ហា
- 2018-01-24 03:00:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្ន! បើចេញសញ្ញាបែបនេះ ដឹងភ្លាមថាហ្រ្វាំងរថយន្តរបស់អ្នកកំពុងមានបញ្ហា
ចន្លោះមិនឃើញ
ហ្វ្រាំងគឺជាប្រព័ន្ធសុវត្ថិភាពមួយដ៏សំខាន់លើរថយន្ត ហើយបើបញ្ហាកើតឡើង អាចបង្កគ្រោះថ្នាក់។ មានសញ្ញាមួយចំនួនដែលអាចឲ្យយើងដឹងថាប្រព័ន្ធហ្វ្រាំងមានបញ្ហា។
លោក អ៊ុយ សាខន ជាគ្រូជំនាញគ្រឿងក្រោមរថយន្តបង្រៀននៅសាលាបច្ចេកទេសជួសជុលរថយន្ត JVC បានប្រាប់ Sabay ថា ប្រព័ន្ធហ្វ្រាំរថយន្តមានបញ្ហា បើមានសញ្ញាបង្ហាញមួយចំនួនដូចខាងក្រោម៖
នៅពេលអ្នកកំពុងបើកបរ ឮសូរសំឡេងកកិតគ្នាង៉ឺតៗពេលជាន់ហ្រ្វាំង ហាក់ដូចជាមានអ្វីដែលជាប់ថាសហ្វ្រាំង។
ចង្កូតរថយន្តងាករេ ដែលអាចដឹងភ្លាមនៅពេលអ្នកកាន់ដៃចង្កូតបើកបរក្នុងល្បឿនលឿននៅលើផ្លូវរាបស្មើ។
ឈ្នាន់ហ្រ្វាំងទាបស្ទើរតែប៉ះកម្រាលរថយន្ត នៅពេលជាន់ហ្រ្វាំងជាសញ្ញាណបង្ហាញថាស្បែកហ្វ្រាំងអស់គុណភាព។
ឈ្នាន់ហ្រ្វាំងរឹងដោយត្រូវប្រើកម្លាំងខ្លាំងជាន់ឲ្យស៊ី ឬនៅពេលជាន់ទៅហ្វ្រាំងធូរមិនរលាស់មកវិញ អាចបញ្ជាក់ថាហ្វ្រាំងរថយន្តងាប់ ឬស្ងួតប្រេងរំអិល។
នៅពេលយកជើងជាន់ឈ្នាន់ហ្វ្រាំងរថយន្ត មានរំញ័បើទោះជាស្ថិតក្នុងលក្ខខណ្ឌជាន់ហ្រ្វាំងធម្មតា ឬក៏ស្ថិតនៅលើស្ថានភាពផ្លូវរាបស្មើក៏ដោយ។
កង់រថយន្តឡើងកម្ដៅក្រោយពេលបើកបរ បើទោះបើកបរក្នុងរយះចម្ងាយជិតក៏ដោយ នេះមកពីស្បែកហ្វ្រាំងកកិតនិងថាសហ្វ្រាំងរហូត។
បើសិនជាភ្លើងសញ្ញាលោតនៅលើតាប្លូ ក៏អាចបង្ហាញថាហ្រ្វាំងមានបញ្ហាដែរ ។
ដើម្បីការពារសុវត្ថិភាពអ្នកគួរឈប់ឡានជាបន្ទាន់ នៅពេលមានសញ្ញាទាំងនេះដើម្បីហៅអ្នកជំនាញយកត្រួតពិនិត្យឬយកទៅការាសជាបន្ទាន់៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អត្ថបទបន្ទាប់៖
មកមើលគ្រឿងក្នុងទូរសព្ទ តម្លៃ ៥ ដុល្លារ លក់ផ្អើលប៉ុន្មានថ្ងៃមុននេះ
គយប្រកាសដំឡើងពន្ធនាំចូលរថយន្ត តែបន្ថយពន្ធទូរសព្ទ