Mr.ATM ចេញ​ Version ថ្មីជួយ​រក​ទូ ATM បាន​រហ័ស​ក្នុង​​ទីក្រុង​ភ្នំពេញ​

  • 2018-01-24 03:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mr.ATM ជា​កម្មវិធី​ថ្មី​មួយ​ទៀត ដែល​អាច​ជួយ​សម្រួល​ក្នុង​ការ​ស្វែង​រក​ម៉ាស៊ីន ATM បាន​គ្រប់​កន្លែង​​និង​គ្រប់​ពេល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

កម្មវិធី​​ Mr.ATM

កម្មវិធី​​ Mr.ATM ​មាន​​ភ្ជាប់​ជាមួយ Google Map ដើម្បីផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​​រក​ទីតាំង​​ម៉ាស៊ីន ATM ដែល​នៅ​ជិត​បំផុត។ ក្នុង​នោះ​ដែរ​មាន​ទូ​ ATM របស់ធនាគារ​ចំនួន ១២ ដូចជា ABA, ACLEDA, CIMB, FTB, BIDC, Hong Leong, Sathapana, Canadia, Cathay, ANZ Royal, Cambodain Public Bank មីក្រូហិរញ្ញវត្ថុ Kredit និង PayGO។

ថែម​ទាំង​បាន​បន្ថែម​ព័ត៌មាន​ជា​ច្រើន​​ក្នុង​ជំនាន់ Version 2.4 ដូចជា Update បន្ថែម​​ទិន្នន័យ​ថ្មី​ចុងក្រោយ​សម្រាប់ Bank ទាំងអស់​ដែល​មាន​នៅ​ក្នុង​កម្មវិធី និង​បន្ថែម​​ធនាគារ Sacombank មួយ​ទៀត​ ជាពិសេស​អាច Support ជាមួយ​អេក្រង់ iPhone X ទៀត​ផង។

Mr.ATM បង្កើត​ឡើង​ដោយ​​​ក្រុម Coolbeans studio អាច​ប្រើទាំង​នៅលើ App Store និង Play Store ដើម្បី​អាច​ឲ្យ​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​​៕

ចុច​ដោនឡូត នៅទីនេះ Android | iOS

អត្ថបទ៖ រក្សា