សោកស្ដាយ! តួ​សំខាន់​ម្នាក់ក្នុង​រឿង​តុក្កតា "Teletubby" ទទួល​មរណភាព​ហើយ​

  • 2018-01-24 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ដែល​តែង​ដើរ​តួ​ជា​តុក្កតា​ Tinky Winky បាន​ទទួល​មរណភាព​ហើយ​នៅ​អាយុ​ ៥២​ឆ្នាំ​ដោយសារ​រោគាពាធ។

លោក​ Simon Shelton Barnes ដែល​ភាគ​ច្រើន​ស្គាល់​ថា​ជា​តួ​អង្គ​តុក្កតា​ Teletubby ពណ៌​ស្វាយ​បាន​ស្លាប់​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​មករា​ម្សិលមិញ​ ដោយសារ​ Hypothermia ឫ​ចុះ​កម្ដៅ​ខ្លាំង​ពេក​ (Hypothermia ជា​ប្រភេទ​ជំងឺ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចុះ​កម្ដៅ​ខ្លាំង​ពេក​ ស្រប​ពេល​អាកាសធាតុ​ត្រជាក់​មិនធម្មតា) ក្រោយ​ពី​ដួល​សន្លប់​លើផ្លូវ​មួយ​កន្លែង​ក្នុង​ទីក្រុង​ Liverpool។ នេះ​បើ​តាម​អ្វី​ដែល​មិត្ត​ភ័ក្ដិ​របស់​លោក​បញ្ជាក់។

ព័ត៌មាន​នៃ​ការ​បាត់​បង់​តារា​ប្រុស​រូបនេះ​ បង្ក​ឲ្យ​មាន​ការ​សោកស្ដាយ​ និង​រន្ធត់​ចិត្ត​គ្រប់ៗ​គ្នា​ ពី​គ្រួសារ​ មិត្តភ័ក្ដិ​ ពិសេស​អ្នក​គាំទ្រ​តុក្កតា​Tinky-Winky។ Simon គឺ​ជា​មនុស្ស​ល្អ​ម្នាក់​ មិន​ត្រឹម​តែ​មាន​រូប​រាង​ស្រស់​សង្ហា​ ប៉ុន្តែ​លោក​មាន​ចិត្ត​ល្អ​ និង​តែង​ទទួល​បាន​ក្ដី​ស្រឡាញ់​រាប់​អាន​ ពី​មនុស្ស​គ្រប់​គ្នា។

រម្លឹក​កាល​ពី​មុន​ក្លាយ​ជា​ តួ​តុក្កតា​ដ៏​ល្បី​នេះ​ Simon ធ្លាប់​បាន​ហាត់​រៀន​រាំ​របាំ​បាឡេ​ និង​ជា​គ្រូ​បង្ហាត់​រាំ​ម្នាក់។

រឿង​តុក្កតា "Teletubby" មាន​ការ​ពេញ​និយម​ទស្សនា​ខ្លាំង​ពី​សំណាក់​ ទស្សនិកជន​ជុំវិញ​ពិភពលោក​ កាល​ពី​ជិត​ ២០​ឆ្នាំ​មុន។ បច្ចុប្បន្ន​វា​ក៏​នៅ​តែ​ជា​តុក្កតា​ ដែល​មាន​ការ​គាំទ្រ ស្រប​ពេល​រដូវកាល​ថ្មីលេចរូបរាង​ជាហូរហែ៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី