រក​លុយ​មិន​គ្រប់​ការ​កំណត់​ ​Tesla​ ​នឹង​ធីប​ចោល​ប្រាក់​ខែ​នាយក​ប្រតិបត្តិ

  • 2018-01-24 08:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tesla​ ​ទើប​ចេញ​សេចក្ដី​ប្រកាស​ ​នឹង​មិន​បើក​ប្រាក់​ខែ​ឲ្យ​លោក​ ​Elon Musk​ ​ដែល​ជា​ស្ថាបនិក​ ​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឡើយ​ ​ប្រសិន​ចំណូល​ក្រុមហ៊ុន​មិន​ដល់​ការ​កំណត់​តាម​ខែ​នី​មួយ​ៗ។

ប្រាក់បៀវត្សរ៍ (ប្រាក់​ខែ) របស់​លោក​ ​Elon Musk​ ​ត្រូវ​គេ​កំណត់​តាម​ភាគរយ​នៃ​តម្លៃ​ភាគហ៊ុន​ ​និង​ចំណូល​ពី​ការ​លក់​ជា​ប្រចាំ​របស់​ ​Tesla, Inc.​ ​ខណៈ​ ​១០​ ​ឆ្នាំ​ចុង​ក្រោយ​នេះ​នាយក​ប្រតិបត្តិ​បង្កើត​បច្ចេកវិទ្យា​ប្លែក​ខាង​លើ​ ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រក​ចំណូល​ប្រមាណ​ ​៦៥០​ ​ប៊ីលាន​ដុល្លារ។

នេះ​អាច​ជា​រឿង​ថា​ ​Tesla​ ​ចង់​បោក​ ​Elon Musk​ ​ឲ្យ​ធ្វើ​ការ​ដោយ​មិន​បាន​ប្រាក់​ខែ​ ​ប្រសិន​ចំណូល​ក្រុមហ៊ុន​មិន​ដល់​ការ​កំណត់​ ​ប៉ុន្តែ​ការ​ឲ្យ​ប្រាក់​ខែ​ប្រមាណ​ ​៥៦ ០០០​ ​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ ​Elon Musk​ ​គឺ​លោក​មិន​ចង់​បាន​នោះ​ទេ​ ​តែ​ដោយ​សារ​ច្បាប់​ការងារ​នៅ​អាមេរិក​ទើប​គាត់​ត្រូវ​តែ​យក។

ទោះ​គ្មាន​ប្រាក់​ខែ​ ​ប៉ុន្តែ​ ​Elon Musk​ ​នៅ​តែ​ទទួល​ចំណូល​ពី​ក្រុមហ៊ុន​ ​ព្រោះ​លោក​ជា​ម្ចាស់​ភាគហ៊ុន​ ​២៨,៣%​ ​(១៨៤​ ​ប៊ីលានដុល្លារ)​ ​នៅ​ក្នុង​ ​Tesla, Inc.​ ​ហើយ​សព្វថ្ងៃ​ស្ថាបនិក​រូប​នេះ​មាន​ទ្រព្យ​សកម្ម​ផ្ទាល់​ខ្លួន​ប្រមាណ​ ​២១​ ​ប៊ីលានដុល្លារ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops | Forbes   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី