Girls' Generation ក្លាយ​ជា​ក្រុមកូរ៉េដំបូង​បំបែកកំណត់ត្រា​ថ្មី​សន្លាង​១ ជា​ប្រវត្តិសាស្ត្រ

  • 2018-01-24 08:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ Girls' Generation ធ្លាប់​ជា​ក្រុម​ចម្រៀង​នារី​របស់​ K-Pop ដែល​តែង​ទទួល​បាន​ភាព​ល្បី​ល្បាញខ្លាំង​មិនធម្មតា​ជាង​ ១​ទសវត្ស​មក​ហើយ​ រហូត​មក​ទល់​ពេល​នេះ។

អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​កន្លង​ទៅ​ ក្រុម​ចម្រៀង​ Girls' Generation បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​ ហើយ​ចេញ​ម្ដង​ៗ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​មិន​ធម្មតា។​ក្នុង​នោះ​រួម​មាន​ទាំង​វីដេអូ​បទ​ចម្រៀង​របស់​ក្រុម​ទាំង​មូល, ក្រុម​តូច​ (TTS), Tiffany, Seohyun និង​ Jessica ជា​ដើម ត្រូវ​បាន​បូក​សរុប​ចំនួន​ចូល​ទស្សនា​ទាំង​អស់។​ ជា​លទ្ធផល​ ទិន្នន័យ​សរុប​គឺ​មាន​រហូត​ទៅ​ដល់​ ៣ពាន់លាន​ដងឯណោះ​ លើ YouTube។

នេះ​ជា​ចំនួន​ដ៏​ច្រើន​លើសលប់​ រហូត​ធ្វើ​ឲ្យ​ Girls' Generation ក្លាយ​ជា​ក្រុម​ K-Pop ដំបូង​គេ​ដែល​មាន​ចំនួន​ទស្សនា​លើ YouTube ច្រើន​ដល់​ទៅ​ខ្ទង់​ពាន់​លាន​ដង​បែបនេះ៕

ទស្សនា​វីដេអូ​ចម្រៀង​ល្បីៗរបស់​ Girls' Generation៖

  • បទ​ "Gee"
  • បទ​ "I Got A Boy"
  • បទ​ "I" ច្រៀង​ដោយ Taeyeon

ប្រភព៖ sbs   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី