AEB ថត​រូបភាព​កម្រិត Exposure ខុសគ្នា បង្កើត​រូបភាព​ល្អ​បំផុត​

  • 2018-01-25 02:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AEB (Auto Exposure Bracketing) ជា​ការ​ថតរូប​ដោយ​ប្រើ Exposure Compensation ដែល​អ្នក​អាច​ថត​រូបភាព​នៅ​កម្រិត Exposure ខុសគ្នា ហើយ​ជ្រើសរើស​រូបភាព​ល្អ​បំផុត​ដើម្បី​ប្រើប្រាស់​។ 

អ្នក​អាច​កំណត់​លើ​កាមេរ៉ា ដូច្នេះ​តម្លៃ Shutter speed និង Aperture នឹង​ផ្លាស់ប្ដូរ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ចាប់​រូបភាព​បី​ផ្សេង​គ្នា​។ 

របៀប​កំណត់​ការ​ថត​ប្រើ AEB

១. បើក​កាមេរ៉ា > ចុច​ប៊ូតុង​ Menu

២. ក្រោម Tab រូប​កាមេរ៉ា ជ្រើសរើស Expo. comp./AEB > ចុច​លើ​ប៊ូតុង SET

៣. ចុច​លើ Cross Key (ប៊ូតុង​ឆ្វេង ស្តាំ លើ ក្រោម) ដើម្បី​កំណត់​ចំនួន Exposure compensation។ ប្រសិនបើ AEB ប្រើ​ជា​មួយ Exposure compensation AEB នឹង​ប្រើ​ចំណុច​កណ្តាល​លើ​ចំនួន Exposure compensation។

  • ប្រើ Main Dial (ប៊ូតុង​រំកិល​) ដើម្បី​កែប្រែ​ចំនួន AEB។

៥. ចុច​លើ​ប៊ូតុង SET ដើម្បី​កំណត់​ការ​ផ្លាស់ប្ដូរ​

  • ពេល​អ្នក​ចុច​ប៊ូតុង​ថតរូប​ដោយ​សង្កត់​បាន​ពាក់កណ្តាល ចំនួន AEB នឹង​បង្ហាញ​លើ​អេក្រង់ LCD។

៦. Focus និង ចុច​លើ​ប៊ូតុង​ថត​សង្កត់​ទាំងស្រុង ចំនួន​ថត​នឹង​ផ្លាស់ប្ដូរ​តាម​លំដាប់ ដោយ​មាន Exposure ស្តង់ដារ​, Exposure បាន​បន្ថយ និង Exposure បាន​បង្កើន​។

  • ពេល​អ្នក​មិន​ចង់​ប្រើ AEB អ្នក​អាច​អនុវត្ត​តាម​ដំណាក់​កាល​ទី ៣ និង ៥ ដើម្បី​បិទ​ចំនួន​បង្ហាញ AEB។ AEB setting នឹង Cancel ដោយ​ស្វ័យប្រវត្តិ ពេល Power ប្តូរ​ទៅ​ជា Off។

ចំណាំ៖

  • បើ​អ្នក​ប្រើ AEB ជាមួយ Single shooting អ្នក​ត្រូវ​ចុច​ប៊ូតុង​ថត​បី​ដង ដើម្បី​ទទួល​បាន​រូបភាព​មាន Exposure ខុសគ្នា​។
  • ​បើ​អ្នក​ប្រើ AEB ជាមួយ Continuous shooting អ្នក​អាច​ថត​សង្កត់​ឲ្យ​ជាប់​ធម្មតា​។ 
  • ពេល​អ្នក​ប្រើ Self-timer ១០ វិនាទី ឬ ២ វិនាទី រូបភាព​នឹង​ថត​ពន្យារ​ពេល​តាម​ពេលវេលា​នោះ  ដោយ​ថត​បី​ដង​។
  • អ្នក​មិន​អាច​ប្រើ Flash ជាមួយ​នឹង AEB បាន​ទេ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Canon.USA   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម