Coutinho ពាក់​លេខ​វីរបុរស​ Johan Cruyff នៅ​ Barcelona

  • 2018-01-25 02:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ប្រកាស​ថា​ Philippe Coutinho នឹង​ពាក់​អាវ​លេខ​១៤​ ជា​លេខ​ដ៏​ល្បីល្បាញ​របស់​វីរបុរស​ក្លឹប​លោក​ Johan Cruyff។

Coutinho

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​យក្ស​កាតាឡាន់​កាល​ពី​ដើម​ខែ​មករា​ប៉ុន្តែ​មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​ឡើយ​ដោយ​សារ​របួស។ យ៉ាង​ណា​រូប​គេ​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​សម្រាប់​ការ​ប្រកួត​ Copa del Rey ជើង​ទី​ពីរ​ទល់​នឹង​ Espanyol នៅ​យប់​នេះ។

Coutinho នឹង​ពាក់​លេខ​១៤​របស់​​ Mascherano ហើយ​ក៏​​ធ្លាប់​ពាក់​ដោយ​វីរបុរស​ Johan Cruyff,​ Thierry Henry, Amunike និង​ Gerard Lopez។ ចំពោះ Mascherano វិញ​នឹង​ចាកចេញ​ពី​ក្លឹប​ក្រោយ​រួមរស់​៨​ឆ្នាំ​ហើយ​ទៅ​លេង​នៅ​លីគ​កំពូល​ចិន​ជាមួយ​ Hebei China Fortune៕

ប្រភព៖ Express   ប្រែសម្រួល៖ វីរ័ត្ន