តារា ៨រូបរបស់ហូលីវូដ និងបូលីវូដទម្លាយថាអស់ភាពបរិសុទ្ធតាំងពីនៅតូចល្អិត
- 2018-01-25 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា ៨រូបរបស់ហូលីវូដ និងបូលីវូដទម្លាយថាអស់ភាពបរិសុទ្ធតាំងពីនៅតូចល្អិត
ចន្លោះមិនឃើញ
ក្នុងពិភពសិល្បៈ តារាប្រុសស្រីជួបប្រទះឧបសគ្គជាច្រើនចំពោះមុខសម្រាប់ជីវិតរបស់ពួកគេ ពិសេសត្រូវព័ទ្ធជុំវិញដោយបណ្ដាញសារព័ត៌មានគ្រប់ទិសទីទៀត។ ទោះបីរឿងខ្លះគ្មានអ្នកណាចង់ឲ្យកើត ប៉ុន្តែវាបានកើតឡើងទៅហើយ មិនអាចហាមឃាត់បានឡើយ។
ឧទាហរណ៍ជាក់ស្ដែង ដូចតារាហូលីវូដ និង ឥណ្ឌា ៨រូបខាងក្រោមនេះ ត្បិតមានភាពជោគជ័យលើវិថីសិល្បៈ ប៉ុន្តែកម្រមានអ្នកដឹងថា ក្រៅពីរឿងរីករាយនេះ ពួកគេជួបបញ្ហាក្នុងជីវិតអ្វីខ្លះទេ។ ក្នុងនោះខ្លះត្រូវបរាជ័យរឿងស្នេហា ខ្លះបាត់បង់ភាពនៅលីវទាំងវ័យក្មេង ប៉ុន្តែពួកគេទាំងនោះមិនខ្លាចនឹងបង្ហាញប្រាប់អ្នកគាំទ្ររបស់ខ្លួនឡើយ។ មានតារាណាខ្លះ ជួបរឿងទាំងនេះ?
១. តារាឥណ្ឌា Ranveer Singh
តារាបូលីវូដរូបនេះ បាននិយាយក្ដែងៗថា ខ្លួនបានអស់ភាពបរិសុទ្ធតាំងពីអាយុ ១២ឆ្នាំ។ ចំណែកមនុស្សស្រីដែល លោករួមមេត្រីជាមួយនោះ មានអាយុច្រើនជាងលោកទៅទៀត។
២. តារាឥណ្ឌា Ranbir Kapoor
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីមួយ Ranbir បង្ហើបថា ខ្លួនអស់កំលោះ តាំងពីពេលដែលមានអាយុ ១៥ឆ្នាំ។
៣. តារាឥណ្ឌា Sunny Leone
តារាស្រីរូបនេះវិញ គឺជាតារាស្រីឥណ្ឌាម្នាក់ដែលមិនញញើតនឹងបង្ហាញភាពសិចស៊ីរបស់ខ្លួនឡើយ ដូចនេះ វាគ្មានអ្វីត្រូវខ្លាចសម្រាប់នាងក្នុងការទម្លាយរឿងស្នេហាឡើយ។ Sunny និយាយថានាងបានទទួលស្នាមថើបដំបូង ពេលមានអាយុ ១១ឆ្នាំ ហើយអស់ភាពនៅក្រមុំនៅអាយុ ១៦ឆ្នាំ។
៤. តារាហូលីវូដ Johnny Depp
កំពូលតារាហូលីវូដដែលតែងលេចមុខដើរតួជាមនុស្សចម្លែករាប់មិនអស់ ក្នុងរឿងជាច្រើននេះ អស់ភាពបរិសុទ្ធនៅអាយុ ១៣ឆ្នាំ។
៥. តារាហូលីវូដ Kim Kardashian
តារាស្រីល្បីឈ្មោះខ្លាំងក្នុងពិភពហូលីវូដ ទម្លាយដោយអង់អាចថានាង បង់ខ្លួនបង់ប្រាណតាំងពីអាយុ ១៤ឆ្នាំ ជាមួយក្មួយប្រុសស្ដេចចម្រៀងប៉ុប Michael Jackson ឈ្មោះ TJ Jackson។
៦. តារាហូលីវូដ Megan Fox
តួស្រីក្នុងរឿង "Transformer” ធ្លាប់បានប្រាប់អ្នកគាំទ្រខ្លួនជាច្រើនថា នាងអស់ភាពបរិសុទ្ធ ពេលឈានចូលវ័យ ១៧ឆ្នាំ។ ថែមទាំងប្រលែងមួយឃ្លាទៀតថា នោះមិនមែនជារឿងខុសឆ្គងឡើយ ផ្ទុយទៅវិញ វាទៅជាធ្វើឲ្យនាងមានអារម្មណ៍សប្បាយចិត្តទៅវិញ។
៧. តារាហូលីវូដ Daniel Radcliffe
តួឯករឿង "Harry Potter” វិញ ក៏ធ្លាប់ត្រូវគេចោទសួរទាក់ទងនឹងរឿងជីវិតផ្លូវភេទរបស់លោកដែរ។ Daniel ក៏មិនរួញរាក្នុងការបង្ហាញដែរ ដោយនិយាយថាលោកអស់ភាពបរិសុទ្ធ ពេលមានអាយុ ១៦ឆ្នាំ ជាមួយមិត្តស្រីដែលមានវ័យចាស់ជាង។
៨. តារាចម្រៀង Katy Perry
ចំណែកតារាចម្រៀងអាមេរិក ម្ចាស់បទ "Roar” ឯណេះ ក៏មិនលាក់បាំងរឿងរ៉ាវនេះដែរ។ Katy និយាយាចំៗថា នាងអស់ក្រមុំតាំងពីអាយុ ១៦ឆ្នាំ៕