វ៉ាហេទ​ និង​​ ចាន់ណា ឈ្នះ​ពាន​ប្រជាប្រិយ​ ស្របពេល មុន្នីឧត្តម ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​

  • 2018-01-25 13:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

ពាន​រង្វាន់​លើ​ផ្នែក​កីឡា​បាល់ទាត់​ប្រចាំ​ឆ្នាំ​២០១៧​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​មុន​នេះ​បន្តិច​​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ (CNCC)​នៃ​​សហព័ន្ធ​​កីឡាបាល់ទាត់​កម្ពុជា។

ខ្សែ​បម្រើ​កណ្តាល​ ច្រឹង​ ពលរដ្ឋ​ របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ (MVP)​ប្រចាំ​ព្រឹត្តិការណ៍​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ ខណៈ​ខ្សែ​បម្រើ​ប្រយុទ្ធ​ ប្រាក់​ មុន្នីឧត្តម​ របស់​ព្រះ​ខ័នរាជ​ស្វាយរៀង​ ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ (MVP)​ប្រចាំ​ព្រឹត្តិការណ៍​ Hun Sen Cup។​

ឃួន​ ឡាបូរ៉ាវី កីឡាកររកគ្រាប់​បាល់​ច្រើន​ជាង​គេនៅពាន Hun Sen Cup

ចំណែក​​ពាន​រង្វាន់​​​កីឡាករ​ប្រិយ​បំផុត​​បាន​ទៅ​កីឡាករ​ខ្សែ​ការពារ​របស់​បឹងកេត​ លី វ៉ាហេទ ដែល​ជា​ទូតសុឆន្ទៈ​របស់ CLEAR​ និង​​ពាន​រង្វាន់​គ្រូ​បង្វឹក​ប្រជា​ប្រិយ​បំផុត​បាន​ទៅ​លោក​ មាស ចាន់ណា ដែល​ជា​គ្រូ​បង្វឹក​របស់​ណាហ្គាវើល។ ចំពោះ​ពាន​រង្វាន់​រូប​ថត​កីឡា​បាល់ទាត់​ល្អ​បំផុត​បាន​ទៅ​អ្នក​ថត​​រូប​ឈ្មោះ​​ សឿន សាយន្តសន្យា​។ ពាន​រង្វាន់​ទាំង​៣​នេះ​ជា​ការ​សម្រេច​របស់​អ្នក​គាំទ្រ​តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​ផេក​។

ពាន​រង្វាន់​សម្រាប់​ Hun Sen Cup 2017

  • ក្រុម​ជើង​ឯក​​៖ ព្រះខ័នរាជ​ស្វាយរៀង​

  • ក្រុម​ជើង​ឯក​រង​៖ ណាហ្គាវើល​

  • ក្រុម​លេខ​៣៖ អគ្គិសនី​កម្ពុជា​

  • ក្រុម​លេខ​៤៖ ​បឹងកេត​

  • ក្រុម​ Fair Play៖ បឹងកេត

  • កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត៖ ឃួន​ ឡាបូរ៉ាវី មក​ពី​បឹងកេត​​

  • អ្នក​ចាំ​ទី​ល្អ៖ អោម​ ឧត្តម​ មក​ពី​ព្រះ​ខ័នរាជ​ស្វាយរៀង

  • កីឡាករ​ល្អ​ (MVP)​៖ ប្រាក់ មុន្នីឧត្តម​ មក​ពី​ព្រះ​ខ័នរាជ​ស្វាយរៀង​

  • គ្រូ​បង្វឹក​ល្អ៖ សុំ វ៉ាន់ដេត

  • ក្រុម​អាជ្ញា​កណ្តាល៖ លោក​ ជី សាមឌី​, លោក ស៊ុន តារាវុធ, លោក​ ជី សុភាព​ និង​លោក​ សំាង សុភ័ក្រ។

ពាន​រង្វាន់​សម្រាប់​​លីគ​បាល់ទាត់​កំពូល​កម្ពុជា

  • ក្រុម​ជើង​ឯក​៖ បឹងកេត​​​

  • ក្រុម​ជើង​ឯករង​៖ ក្រសួង​ការពារ​ជាតិ​​

  • ក្រុម​លេខ​៣៖ ព្រះ​ខ័នរាជ​ស្វាយរៀង​​

  • ក្រុម​លេខ​៤៖ ណាហ្គាវើល​​

  • ក្រុម​ Fair Play៖ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​

  • កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត៖ Atheire Kipson មក​ពី​ណាហ្គាវើល​​​

  • អ្នក​ចាំ​ទី​ល្អ៖ ស៊ូ យ៉ាទី មក​ពី​បឹងកេត​

  • កីឡាករ​ល្អ​ (MVP)​៖ ច្រឹង​ ពលរដ្ឋ​ មក​ពី​ក្រសួង​ការពារ​ជាតិ​​

  • គ្រូ​បង្វឹក​ល្អ៖ ហៅ សុជាតិ​ មក​ពី​គ្រូ​បឹងកេត

  • ក្រុម​អាជ្ញា​កណ្តាល៖ លោក​ ឃួន វីរៈ, លោក ស៊ុន ច័ន្ទភារិទ្ធ, លោក​ ហេង សុខលី​ និង​លោក​ លីម ប៊ុនធឿន។

ពាន​រង្វាន់​សំខាន់​ផ្សេង​ទៀត​

  • កីឡាករ​ លី វ៉ាហេទ​ ឈ្នះ​ពាន​កីឡាករ​ប្រជាប្រិយ​បំផុត​

  • លោក​គ្រូ​ មាស​ ចាន់ណា​ ឈ្នះ​​ពាន​គ្រូ​បង្វឹក​ប្រជាប្រិយ​បំផុត​

  • អ្នក​គាំទ្រ​ ប៊ីវ តុលា​ ឈ្នះ​ពាន​អ្នក​គាំទ្រ​ល្អ​បំផុត

  • អ្នក​ថត​រូប​ សឿន សាយន្តសន្យា​ ឈ្នះ​ពាន​រូបថត​បាល់ទាត់​ល្អ​បំផុត​

លោកគ្រូ ហៅ សុជាតិ
ស៊ូ យ៉ាទី
ប្រាក់ មុន្នីឧត្តម​ MVP Player ពាន Hun Sen Cup
កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត៖ Atheire Kipson មក​ពី​ណាហ្គាវើល​​​
កីឡាករលេងល្អជាងគេនៅលីគកំពូលកម្ពុជា
លោក​គ្រូ​ មាស​ ចាន់ណា​ ឈ្នះ​​ពាន​គ្រូ​បង្វឹក​ប្រជាប្រិយ​បំផុត​

អត្ថបទ៖ ជាន ចាន់រ៉ា