ធៀប​ការ​របស់ Taeyang និង Min Hyo Rin ត្រូវ​បាន​បង្ហាញ​

  • 2018-01-26 02:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អាពាហ៍ពិពាហ៍​​កាន់​តែ​ខិត​ជិត​មក​ដល់ សំបុត្រ​អញ្ជើញ​ចូលរួម​កម្មវិធី​រៀប​ការ​របស់​តារា​ចម្រៀង Taeyang និងMin Hyo Rin ក៏​ត្រូវ​បាន​បង្ហាញ។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មករា​នេះ សមាជិក​ក្រុម 1TYM (ក្រុម​ចម្រៀង​ជំនាន់​​ឆ្នាំ៩០​របស់ YG) តារា​ចម្រៀង Song Baek Kyung បាន​ចែក​ចាយ​រូបភាព​លិខិត​អញ្ជើញ​ចូលរួម​កម្មវិធី​រៀប​ការ​របស់​គូស្នេហ៍​តារា​ចម្រៀង​មួយ​គូ​នេះ​លើ​គណនី Instagram អម​ជាមួយ​ការ​សរសេរ​មួយ​ចំនួន​៖ "Youngbae សិស្ស​ប្អូន​ជំនាន់​ទី​៥ ដែល​ខ្ញុំ​បាន​ជួប​លើក​ដំបូង​នៅ​​បន្ទប់​ហាត់​សម​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ ដោយ​​សារ​លោក​បាន​ក្លាយ​ជា​សមាជិក​ក្រុម Big Bang ម្នាក់​នោះ ឥឡូវ​នេះ​លោក​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ភាព​ភ្ញាក់​ផ្អើល​ជាង​មុន​ទៅ​ទៀត ដោយ​លោក​នឹង​រៀប​ការ​សាង​គ្រួសារ​ថ្មី​មួយ​ឆាប់​ៗ​នេះ​​ហើយ"។

តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖​ "ខ្ញុំ​បាន​រក​ឃើញ​សំបុត្រ​អញ្ជើញ​សម្រាប់ Song Baek Kyung និង Oh Jin Hwan នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ការិយាល័យ។ ខ្ញុំ​ពិត​ជា​ចូលរួម​អបអរ​លោក​ដោយ​ក្ដី​ស្រលាញ់​អស់​ពី​បេះដូងYoungbae!!!”

អាពាហ៍ពិពាហ៍​របស់​គូ​ស្នេហ៍​តារា​ចម្រៀងTaeyang និងMin Hyo Rin នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ខាង​មុខ​នេះ​ហើយ៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី