ដល់​ក! កាសែត​​១ ​ច្រឡំ​ដាក់​រូប​ Ed Sheeran លើ​ដំណឹង​មរណភាព

  • 2018-01-26 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាសែត​មួយ​របស់​ប្រទេស​អ៊ីស្លង់​មួយ​ បាន​បង្កើត​កំហុស​ដ៏​ធ្ងន់ធ្ងរ​នៅ​ពេល​ពួក​គេ​បាន​ប្រកាស​ថា​តារា​ចម្រៀង Ed Sheeran បាន​ស្លាប់​បាត់​បង់​ជីវិត​។

នៅ​ក្នុង​កាសែត​នោះ​ដែរ សង្កេត​ឃើញ​ថា​មុខ​របស់​តារា​ចម្រៀង​រូប​នេះ​ត្រូវ​បាន​ដាក់​នៅ​ជាប់​នឹង​ដំណឹង​មរណភាព​តែ​ម្ដង ហើយ​ដំណឹង​នោះ​គឺ​សំដៅ​លើ​មនុស្ស​ម្នាក់​ឈ្មោះ Svavar Gunnar Sigurðsson ឯនោះ​ទេ។ ការ​ធ្វើ​ឲ្យ​មាន​កំហុស​នេះ ត្រូវចាប់​បាន​ដោយ​អ្នក​គាំ​ទ្រ​ម្នាក់​ដែល​បាន​ចែក​ចាយ​រូបភាព​ក្នុង​កាសែត​នេះ ​លើ​បណ្ដាញ​សង្គម Twitterជាមួយ​នឹង​ការ​សរសេរ​ពី​គំនិត​របស់​គេ​មួយ​ចំនួន​នោះ។

ពួក​គេ​បាន​សរសេរ​ថា៖ "ដំណឹង​មរណភាព​នេះ​ខ្ញុំ​ទើប​តែ​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ @morgunbladid (កាសែត​របស់​អ៊ីស្លង់) នៅ​ថ្ងៃ​នេះ ខ្ញុំ​គិត​ថា​នឹង​មាន​​អ្នកណា​ម្នាក់​អាច​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ​ហើយ​​។ #rip @edsheeran”។

គួរ​បញ្ជាក់​ថា ​បុរស​ដែល​បាន​ស្លាប់​ពិត​ប្រាកដ​នោះ ​មាន​ឈ្មោះ  Sigurðsson ដែល​លោក​ទើប​តែ​ផ្លាស់​ទៅនៅ​​ប្រទេស​ស្វីស​ដើម្បី​ធ្វើការ​ជា​ជាង​មេកានិច​របស់​ក្រុមហ៊ុន Volvo ហើយ​ជា​អកុសល​​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​អាយុ ៨២​ឆ្នាំ៕

ប្រភព៖ Mirror   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី