កៅអីរបស់ Zidane បាត់បង់ទេ ប្រសិនធ្លាក់ពី UCL មួយទៀត?
- 2018-01-26 03:53:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៅអីរបស់ Zidane បាត់បង់ទេ ប្រសិនធ្លាក់ពី UCL មួយទៀត?
ចន្លោះមិនឃើញ
ក្រោមការដឹកនាំរបស់ Zinedine Zidane ក្នុងរដូវកាល២០៧-១៨ ហាក់ដាំក្បាលចុះមែនទែនគិតត្រឹមពេលនេះ។ ក្រឡេកមើលក្នុងលីគពេលនេះ Real Madrid កំពុងនៅលេខនៅលេខ៤ ដាច់ក្រោម Barcelona ដល់១៩ពិន្ទុ ដូច្នេះក្ដីសង្ឃឹមពាន La Liga ប្រហែលជារលត់បាត់សូន្យទៅហើយ។
ចំណែកពាន Copa del Rey វិញ Madrid បានភ្លាត់ចាញ់ក្រុមខ្សោយ Leganes ២ ទល់នឹង១ យ៉ាងស្ពឹកមុខនៅទឹកដីខ្លួនឯង កាលពីដើមសប្ដាហ៍។ ចំពោះលទ្ធផលបែបនេះពិតជាធ្វើឲ្យប្រធានក្លឹបលោក Florentino Perez មិនសប្បាយចិត្តទាល់តែសោះ។ នៅពាក់កណ្ដាលខែ កុម្ភៈនេះ ពាន Champions League នឹងត្រលប់មកវិញ Madrid ត្រូវប្រឈមមុខនឹងក្រុមខ្លាំង PSG។ សំនួរជាច្រើនបានចោទសួរថា តើ Zidane ត្រូវក្លឹបបណ្ដេញចេញទេ ប្រសិនធ្លាក់ពី UCL មួយទៀត?
តាមការវិភាគរបស់កាសែតអង់គ្លេស Dailymail ថា Real អាចនឹងដេញ Zidane។ Madrid មិនដែលរបូតពានដល់ទៅ៣ ត្រឹមដើមឆ្នាំនោះទេ។ ត្រឹមតែ១% ប៉ុណ្ណោះដែលក្លឹបនាមស្ដេចស អាចផ្ដល់ឱកាសឲ្យអ្នកចាត់ការបារាំងបន្តសាងក្រុមឡើងវិញ។ ៩៩% ផ្សេងទៀត Zidane នឹងចាកចេញពីក្លឹប ទោះធ្លាប់ជួយក្រុមលើកពានច្រើនកាលពី២រដូវកាលមុនក៏ដោយ។
អ្វីទៅជាមូលហេតុធំធ្វើឲ្យ Real ដាំក្បាលបែបនេះ? ចម្លើយគឺ ការរៀបកីឡាករ។ ដើមរដូវកាល Zidane បានឲ្យតារាកំពុងរះ Alvaro Morata ចេញទៅ Chelsea ទាំងមិនសោកស្ដាយ ដោយគ្រោងនាំ Kylian Mbappe មកជំនួស។ តែជារឿងសោកស្ដាយលោកមិនអាចឆក់កីឡាករបារាំងវ័យក្មេងពី PSG បានឡើយ ដូច្នេះតំណែងប្រយុទ្ធសល់តែ Benzema ម្នាក់ឯង។ កាន់តែស្ដាយ Benzema រដូវកាលនេះបង្ហាញទម្រង់លេងមិនបានល្អសោះ ធ្វើឲ្យតំបន់ប្រយុទ្ធខាងលើចន្លោះប្រហោង។
ក្រៅពី Morata លោក Zidane ក៏បានឲ្យ James Rodriguez និង Pepe ទៅរកក្លឹបថ្មីទៀត ជំនួសវិញដោយ Marco Asensio ព្រមទាំងទិញ Dani Ceballos និង Theo Hernandez។ យ៉ាងណាក្ដី អ្នកទាំង៣ មិនអាចបង្ហាញសមត្ថភាពឲ្យទាន់ដល់កំពូល ក្នុងក្រុមលំដាប់កំពូលរបស់ពិភពលោកឡើយ។ ចំណុច ខ្វះខាតមួយទៀតដើមរដូវកាល Zidane បានចចេចមិនទិញកីឡាករលំដាប់ចូល ដោយជឿជាក់លើកីឡាករដែលខ្លួនមានស្រាប់។ នេះអាចជាចន្លោះធ្វើឲ្យគូប្រកួតចាប់ក្បួនបាន។ បញ្ហាចម្បងមួយទៀតគឺ កីឡាករផ្លាស់វេនគ្នារបួស និងពិន័យ៕