រឿង៦យ៉ាង មិនគួរធ្វើក្នុងអំឡុងចូលឆ្នាំចិន សម្រាប់អ្នកជាប់ស្រលាយចិន
- 2018-01-27 02:20:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង៦យ៉ាង មិនគួរធ្វើក្នុងអំឡុងចូលឆ្នាំចិន សម្រាប់អ្នកជាប់ស្រលាយចិន
ចន្លោះមិនឃើញ
ប្រជាជនចិនជឿថា បុណ្យចូលឆ្នាំ គឺជាការចាប់ផ្តើមនៃឆ្នាំថ្មី ហើយអ្វីៗដែលអ្នកធ្វើនឹងជះឥទ្ធិពលដល់សំណាងរបស់អ្នកពេញ១ឆ្នាំ។ មានរឿងជាច្រើនដែលអ្នកមិនគួរធ្វើ។ ប្រពៃណីជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យចូលឆ្នាំ ប៉ុន្តែបច្ចុប្បន្នទំលាប់មួយចំនួនត្រូវបានគេបោះបង់ចោល ជាពិសេសក្នុងចំណោមប្រជាជនទីក្រុងនៅតាមទីក្រុង និង មនុស្សជំនាន់ក្រោយ។
វេបសាយ China Highlights បានលើកឡើងពីត្រណម៦យ៉ាង ដែលអ្នកមិនគួរធ្វើក្នុងអំឡុងចូលឆ្នាំចិន៖
១ ចៀសវាងការលេបថ្នាំ
ការលេបថ្នាំពេទ្យនៅថ្ងៃចូលឆ្នាំដំបូង វាជារឿងមិនល្អ ព្រោះ បើមិនដូច្នោះទេ គេជឿថាអ្នកនឹងឈឺពេញមួយឆ្នាំ។ នៅកន្លែងខ្លះបន្ទាប់ពី ថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិនបានមកដល់ អ្នកជំងឺបានបោះកញ្ចប់ថ្នាំចោល ដោយគេជឿថា ជំងឺចៀសចេញទៅដែរ។
២ មិនត្រូវសំអាត ឬ បោសសំរាម
ការបោសសំអាតដុះជូតនៅក្នុងអំឡុងចូលឆ្នាំចិន ត្រូវបានប្រជាជនចិនជឿថា គឺជាការបោស ឬ លាងសំអាតសំណាងចេញពីផ្ទះ។
៣ មិនត្រូវញ៉ាំបបរ និង សាច់សម្រាប់អាហារពេលព្រឹក
ថ្ងៃចូលឆ្នាំចិន អ្នកមិនគួរញ៉ាំបបរព្រោះគេចាត់ទុកថា មានតែអ្នកក្រប៉ុណ្ណោះ ដែលដែលមិនមានអាហារគ្រប់គ្រាន់សម្រាប់ញ៉ាំសម្រាប់អាហារពេលព្រឹក ហើយអ្នកមិនចង់ចាប់ផ្តើមឆ្នាំថ្មីជាមួយភាព "ក្រីក្រ" ទេ។
ក្រៅពីនេះ សាច់ក៏មិនគួរញ៉ាំសម្រាប់អាហារពេលព្រឹកដែរ ព្រោះការសម្លាប់សត្វវាផ្ទុយនឹងធម៌របស់ព្រះពុទ្ធ ដែលចង់ឃើញការជួបជុំ និងជូនពរឆ្នាំថ្មីសប្បាយរីករាយរវាងគ្នាទៅវិញទៅមក។
៤ មិនត្រូវបោកសំលៀកបំពាក់ និង សិតសក់
ប្រជាជនចិនមិនបោកសំលៀកបំពាក់ នៅថ្ងៃចូលឆ្នាំចិន ទី១ និង ទី២ទេ ពីព្រោះទាំង២ថ្ងៃនេះត្រូវបានគេប្រារព្ធជាថ្ងៃកំណើតរបស់ Shuishen (ទេវត្តាទឹក Water God) ។
មិនត្រូវកក់សក់ ឬ សិតសក់នៅថ្ងៃចូលឆ្នាំចិនថ្ងៃដំបូង ព្រោះនៅក្នុងភាសាចិន សក់ (发) មានសូរសព្ទដូចគ្នាទៅនឹង fa in facai (发财) ដែលមានន័យថា "ក្លាយជាអ្នកមាន"។ ដូច្នេះវាត្រូវបានគេមើលឃើញថា មិនមែនជារឿងល្អទេក្នុងការលាងសម្អាតទ្រព្យសម្បត្តិរបស់ខ្លួននៅដើមឆ្នាំថ្មី។
៥ ការងារដេរប៉ាក់មិនគួរធ្វើឡើយ
ការងារប្រើម្ជុល ដេរ ឬ ប៉ាក់មិនគួរធ្វើឡើយក្នុងអំឡុងចូលឆ្នាំចិន ព្រោះវាអាចនាំឲ្យអន្តរាយដល់ទ្រព្យសម្បត្តិរបស់អ្នកពេញ១ឆ្នាំ។
៦ កូនស្រីដែលរៀបការមិនគួរទៅលេងផ្ទះឪពុកម្ដាយរបស់នាងទេ
កូនស្រីដែលរៀបការរួចមិនត្រូវបានអនុញ្ញាតឱ្យមកលេងផ្ទះរបស់ឪពុកម្តាយបង្កើតនាងទេព្រោះ គេជឿថា នេះជារឿងអាក្រក់នាំឱ្យឪពុកម្ដាយ នឹងជួបការក្រខ្សត់។ តាមប្រពៃណីជនជាតិចិន កូនស្រីដែលរៀបការរួច អាចទៅលេងផ្ទះឪពុកម្តាយបង្កើតរបស់នាង នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំចិន៕