Apple កំពុង​សំងំ​ផលិត​ iPhone ៤ ​ម៉ូដែល​ ប៉ុន្តែ​មាន​តែ​ ៣ ប៉ុណ្ណោះ​ឃើញ​ពន្លឺ​ថ្ងៃ​

  • 2018-01-27 02:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Luke Lin ​អ្នក​វិភាគ​ជើង​ចាស់​របស់​ Digitimes Research បាន​បង្ហាញ​ភាព​ជឿជាក់​ថា​ Apple កំពុង​សំងំ​​ផលិត​ iPhone ជំនាន់​ថ្មី​ចំនួន​ ៤ ​ម៉ូដែល​ ប៉ុន្តែ​មាន​តែ​ ៣ ម៉ូដែល​ប៉ុណ្ណោះ​ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ។

iPhone ទាំង​បួន​​​រួម​មាន​​ម៉ូដែល​ប្រើ​អេក្រង់​ LCD ទំហំ​​ ៥,៧ ទៅ ៥,៨ អ៊ីញ, ម៉ូដែល​អេក្រង់​ LCD ទំហំ​ ៦,០ ទៅ ៦,១ អ៊ីញ​, ម៉ូដែល​អេក្រង់​ OLED ទំហំ​ ៦,០ ទៅ ៦,១ អ៊ីញ និង​ម៉ូដែល​អេក្រង់​ OLED ទំហំ​ ៦,៤ ទៅ ៦,៥ អ៊ីញ។ លោក​ Lin អះអាង​ថា​ Apple នឹង​មិន​ប្រកាស​ចេញ​​ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៦,០ ទៅ ៦,១ អ៊ីញ​​នោះ​ទេ។

ត្បិត​ថា​កន្លង​មក​មាន​ការ​លើក​ឡើង​ថា​ Apple នឹង​បញ្ចេញ​ iPhone ប្រើ​អេក្រង់​ OLED ចំនួន​ពីរ​ម៉ូដែល​ (iPhone Xs និង iPhone Xs Plus) ប៉ុន្តែ​ពេល​នេះ​គេ​ជឿ​ថា​​ឆ្នាំ​នេះ​នឹង​មាន​ iPhone ប្រើ​អេក្រង់​ OLED តែ​មួយ​ម៉ូដែល​ និង​ iPhone ប្រើ​អេក្រង់​ LCD ចំនួន​ពីរ។

គួរ​រំលឹក​ថា​ Apple មិន​ទាន់​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​នៅ​ឡើយ​ទេ​ ដូច​នេះ​ផែនការ​បញ្ចេញ​ iPhone បី​ម៉ូដែល​ អាច​នឹង​មាន​ការ​ប្រែ​ប្រួល។ បន្ថែម​ពី​លើ​ iPhone បី​ម៉ូដែល​នេះ​ Apple ក៏​មាន​ផែនការ​បញ្ចេញ​ iPhone SE ជំនាន់​ថ្មី​នៅ​អំឡុង​ខែ​មិថុនា​-កក្កដា​ ខាង​មុខ​​​ផង​ដែរ៕​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី