​ផ្សារ​ធំ​មួយ​នៅ​ថៃ​នឹង​ឈប់​ចាយ​លុយ​ក្រដាស​ ​ដោយ​​ប្រើ​ទូរសព្ទ​ជំនួស​វិញ​

  • 2018-01-27 09:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គភាព​ផ្លូវ​ដែក​នៃ​ប្រទេស​ថៃ​ (SRT) គ្រោង​នឹង​​​ធ្វើ​ឲ្យ​ផ្សារ​ Chatuchak (ចតុចាក់) ​​នា​ទីក្រុង​បាងកក​​ ក្លាយ​ជា​តំបន់​ដែល​មិន​ចាយ​លុយ​ក្រដាស​ចាប់​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០១៨ នេះ។

ផ្សារ Chatuchak

ការ​​មិន​ចាយ​លុយ​ក្រដាស​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​ផ្លាស់​ប្ដូរ​ "4.0” ​របស់​ផ្សារ​ ដោយ​ក្នុង​នោះ​មាន​ប្រព័ន្ធ​ចត​រថយន្ត​ស្វ័យប្រវត្តិ​ដែល​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ចុង​ឆ្នាំ​នេះ។ អនាគត​នៃ​ការ​មិន​​ចាយ​លុយ​ក្រដាស​របស់​ផ្សារ​ Chatuchak នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទិញ​ទំនិញ​​ទូទាត់​​តាម​រយៈ​ការ​ប្រើ​កាត​ ឬ តាម​ការ​ស្កេន​ QR Code លើ​ស្មាតហ្វូន។

រូបតំណាង

ការ​ផ្លាស់​ប្ដូរ​នេះ​ទៀត​សោត​​ គឺ​បន្ថែម​ពី​លើ​​កម្មវិធី​ទូរសព្ទ​ណែនាំ​នា​ពេល​បច្ចុប្បន្ន​ Chatuchak Guide ដែល​អាច​បង្ហាញ​អ្នក​ទិញ​​ពី​ទីតាំង​របស់​ហាង​លក់ ដោយ​ចែក​ចេញ​ជា​ប្រភេទ​ទំនិញ​ និង​ការ​កម្រិត​​វាយ​តម្លៃ​នៃ​ហាង (Rating)។ ​​​ការ​អភិវឌ្ឍន៍​នេះ​នឹង​​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​​កាន់​តែ​ងាយ​ស្រួល​ដើរ​​ផ្សារ។

SRT ​ក៏​គ្រោង​នឹង​ចំណាយ​​ជាង​ ១០០ លាន​បាត (ជាង​ ៣ លាន​ដុល្លារ) ដើម្បី​កែ​ប្រែ​មុខមាត់​ផ្សារ​ Chatuchak ដោយ​​ដំបូង​ចាប់​ផ្ដើម​ពី​​ប្រព័ន្ធ​ចត​រថយន្ត​ស្វ័យប្រវត្តិ​ ដែល​គ្រោង​ចំណាយ​ ៤០ លាន​បាត (ប្រមាណ​ ១,២៧ លាន​ដុល្លារ) ដើម្បី​ផលិត៕​​​​

​​​

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សុខហេង