ក្រុម​ចម្រៀង B1A4 ជួប​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2018-01-28 05:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង B1A4 ទាំង​៥​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​ ដោយ​សារ​ជួប​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ម្សិល​មិញ។

យោង​ទៅ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រគំតន្ត្រី​មួយ​ឈ្មោះ ICON Concert ដែល​ធ្វើ​ឡើង​ដើម្បី​អបអរ​ការ​មក​ដល់​នៃ​ការ​ប្រារព្ធ​កម្មវិធី​កីឡា​អូឡាំពិក​ឆ្នាំ ២០១៨ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ព្យុងឆាង​។ អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គ្រោះ​ថ្នាក់ ផលិត​កម្ម WM Entertainment ក៏​បាន​បញ្ចេញ​សេចក្ដី​ថ្លែង​ការ​មួយ​ទាក់​ទង​នឹង​គ្រោះ​ថ្នាក់​នេះ។

នេះ​ជា​សេចក្ដី​ថ្លែង​ការ​របស់​ផលិតកម្ម៖

“សួស្ដី, នេះ​ជា​ផលិត​កម្ម WM Entertainment។ ដំបូង​ យើង​សុំ​ទោស​ដោយ​សារ​តែ​ចំណាយ​ពេល​យូរ​ ដើម្បី​ផ្ដល់​ដំណឹង​ដល់​អ្នក​ទាំង​អស់​គ្នា។ កាល​ពី​ថ្ងៃ​ទី ២៧ ក្រុម​ចម្រៀង​ B1A4 បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ចូលរួម ICON Concert។

វា​គឺ​ជា​គ្រោះ​ថ្នាក់​ភ្លាមៗ​មួយ​ ដូច្នេះ​ហើយ ទើប​ពួក​យើង​ចំណាយ​ពេល​យក​ចិត្ត​ទុកដាក់​នឹង​ពួក​គេ​ជា​មុន ទើប​ពួក​យើង​អាច​ផ្ដល់​ព័ត៌មាន​ ដល់​អ្នក​រាល់​គ្នា​បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ការ​ពិនិត្យ​រួច​រាល់​ពី​វេជ្ជបណ្ឌិត។ ពួក​យើង​សុំ​ទោស​ម្ដង​ទៀត​ ចំពោះ​ការ​ពន្យារពេល។

ឥឡូវ​នេះ​ B1A4 បាន​ពិនិត្យ​សុខភាព​និង​ព្យាបាល​រួច​រាល់​ហើយ ដោយ​បាន​ទទួល​ការ​ព្យាបាល​មុខ​របួស​ខ្លះៗ និង​ការ​ឈឺ​ចាប់​សាច់​ដុំ។ ពួក​គេ​កំពុង​តែ​សម្រាក​ដោយ​សុវត្ថិភាព​ក្រោយ​ការ​ព្យាបាល ហើយ​ផលិតកម្ម WM Entertainment នឹង​ប្ដេជ្ញា​ចិត្ត​ថា​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុវត្ថិភាព​របស់​ពួក​គេ​ឲ្យ​បាន​ដិតដល់។

ជា​លើក​ចុង​ក្រោយ ពួក​យើង​ក៏​សុំ​ទោស​ទៅ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​រង​ចាំ ទស្សនា​ការ​សម្ដែង​របស់ B1A4 នៅ​កម្មវិធី ICON Concert៕"

អាន​អត្ថបទ៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី