សេដ្ឋីកសិកម្មខ្មែរ​ ប្រមូលទិញស្វាយកែវរមៀតយកទៅលក់នៅអឺរ៉ុបសាជាថ្មី

  • 2018-01-28 07:35:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ​ក្រុមហ៊ុន ​KFI ​ដែល​ជាបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនម៉ុង​ ឫទ្ធី​គ្រុប​បានប្រមូល​ទិញ​ផ្លែស្វាយ​កែវរមៀត​ ពី​កសិករ​ ម្ចាស់​ចំការ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​ត្រាំកក់​ ខេត្ត តាកែវ ​និង​បាន​រៀប​ចំវេច​ខ្ចប់​ដើម្បី​នាំ​ចេញ​ទៅកាន់​ប្រទេស​បារាំង ​និង​បន្ដការ​ចែកចាយ​ទៅសហគម​អ៊ឺរ៉ុប ​សម្រាប់​ឆ្នាំ​២០១៧-២០១៨។

​ នេះគឺជា​ជើងទី១៥ នៃ​ការដឹក​ផ្លែស្វាយ​កែវរមៀត​​បញ្ជូន​តាម​ជើងយន្ត​ហោះ​ កាតា QATAR ឆ្ពោះទៅកាន់អឺរ៉ុប ក្នុង​នោះ​ទៅកាន់​ទីក្រុងប៉ារីស​ ប្រទេសបារាំង ​មានចំនួន៦ ​ប៉ាឡែត​ ៣៧៨​កាតុង​ ស្មើនឹង​បរិមាណ​ផ្លែស្វាយ​សរុប ២០០០គីឡូក្រាម ​ហើយ​ទៅ​ប្រទេស​រុស្សី​ផងដែរ ​នេះគឺ​ជាជើងទី៣​ សម្រាប់​ប្រទេស​រុស្សី​ដែល​មានចំនួន​ ៨០កញ្ច្រែង ​ស្មើនឹង​បរិមាណ​ផ្លែស្វាយ​ ១០០០គីឡូក្រាម​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី