Yamaha Aerox 155 តម្លៃមិនធម្មតាជាង ៣ ៣០០ ដុល្លារ
- 2018-01-30 02:53:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yamaha Aerox 155 តម្លៃមិនធម្មតាជាង ៣ ៣០០ ដុល្លារ
ចន្លោះមិនឃើញ
ក្រោយពីបង្ហាញខ្លួននៅថៃកាលពីកន្លងទៅ Yamaha Aerox កម្លាំងម៉ាស៊ីន ១៥៥ សេសេ មានលក់នៅទីផ្សារក្នុងស្រុកហើយ។
Aerox 155 ផលិតឡើងមានបី Version ដូចជា Aerox ប្រភេទ Standard Version និង ABS Version ដោយទាំងពីរ Version នេះពុំមាន Sub Tank ឡើយ។ ដោយឡែក ចំពោះ Version ចុងក្រោយគឺ R Version មាន Sub Tank ដែលជាប្រព័ន្ធជួយឲ្យបូមដំណើរការកាន់តែរលូនល្អ ដំណើរការលក្ខណៈស្ព័រ៕
តាមការឲ្យដឹងពីលោក ទួត សីហា អ្នកលក់ម៉ូតូនៅម្ដុំគិរីរម្យនិយាយថា ចំពោះប្រភេទធម្មតា(Standard Version)ស៊េរី ២០១៧តម្លៃខ្ទង់ ៣ ៣០០ ដុល្លារឯស៊េរី ២០១៨ តម្លៃខ្ទង់ ៣ ៥០០ ដុល្លារ។
ម៉ូតូនេះមានទំហំម៉ាស៊ីន ១៥៥ សេសេ លើស PCX ០១៦ ដែលមានកម្លាំងម៉ាស៊ីន ១៥៣ សេស។ Aerox 155 បំពាក់ម៉ាស៊ីនស៊ីឡាំងមួយ ប្រភេទ Water Cooled, SOHC ប្រើបច្ចេកវិទ្យា Blue Core និងអាចផ្ទុកសាំងបាន ៤,៦ លីត្រ។
Aerox បំពាក់ចង្កៀងមុខពីរ ប្រភេទ LED ឯចង្កៀងផ្នែកខាងក្រោយក៏ជាប្រភេទ LED ដូចគ្នា។ ផ្នែកខាងក្រោមកែបម៉ូតូមានកន្លែងដាក់ឥវ៉ាន់ (Mega Box) ទំហំធំ ២៥ លីត្រ។
ម៉ូតូនេះភ្ជាប់ដោយប្រព័ន្ធសោឆ្លាតវៃ ដោយមានប៊ូតុង Fuel និង Seat ផ្ដល់ភាពងាយស្រួលក្នុងការបញ្ជាបើកកែបនិងបើកកន្លែងចាក់ប្រេងនៅទូកម៉ូតូខាងមុខ។ សម្រាប់ប្រព័ន្ធ Start/Stop របស់ Aerox ជួយកាត់បន្ថយសំឡេងរំខាននិងស៊ីសាំងកាន់តែតិច៕