ចូលចិត្តថត Live លក់គ្រឿងអលង្ការពេក ត្រូវចោរបាញ់ប្លន់យកអស់ជាង៤ម៉ឺនដុល្លារ
- 2018-01-29 06:33:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលចិត្តថត Live លក់គ្រឿងអលង្ការពេក ត្រូវចោរបាញ់ប្លន់យកអស់ជាង៤ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ការថត Live នៅលើបណ្តាញសង្គម Facebook និង Instagram ហាក់បីដូចជានិន្នាការដ៏ពេញនិយមមួយ សម្រាប់អ្នកលក់ទំនិញតាមបណ្ដាញអនឡាញ ព្រោះវាជាវិធីសាស្ត្រល្អប្រសើរជាងមុន ដើម្បីផ្សព្វផ្សាយផលិតដល់អតិថិជន និងឥតគិតថ្លៃទៀតផង។
ផ្ទុយទៅវិញ វាក៏ផ្ដល់ភាពងាយស្រួលដល់ជនខិលខូចផងដែរ ក្នុងការស៊ើប និងស្វែងរកអ្នកលក់ទាំងនោះ ដើម្បីធ្វើសកម្មភាពអាក្រក់ណាមួយ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកលក់គ្រឿងអលង្ការលើអនឡាញម្នាក់ មានឈ្មោះថា Mohd Irfan Abdullah ត្រូវបានក្រុមចោរបាញ់ប្លន់យកទ្រព្យសម្បត្តិទាំងកណ្ដាលយប់ និងចាក់សោទុកនៅក្នុងផ្ទះទៀតផង។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Pasir Mas រដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី។
ជនរងគ្រោះត្រូវបានគេប្រទះឃើញរងរបួសធ្ងន់ធ្ងរ និងដេកនៅក្នុងថ្លុកឈាម មុនពេលគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជាលទ្ធផល ក្រុមចោរប្លន់បានរត់គេចខ្លួនជាមួយនឹង គ្រឿងអលង្ការដែលមានតម្លៃសរុប ជាង ៣៨ ០០០ ដុល្លារ និង លុយជាង ២ ០០០ ដុល្លារទៀតផង។
គួរបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះខាងលើតែងតែថត Live តាមបណ្ដាញសង្គម ដើម្បីលក់ទំនិញរបស់ខ្លួន ដូចជា ខោអាវ , គ្រឿងអលង្ការ និង គ្រឿងសម្អាង ជាដើម ព្រោះធ្វើបែបនេះអាចលក់ទំនិញឆាប់ដាច់៕
ចុចអាន៖