ស្រីស្អាតចាក់បំប៉ោងផ្ទៃមុខ ៤ ដុំ ដើម្បីព្យាបាលស្នាមដៅពីកំណើត (វីដេអូ)
- 2018-01-27 09:19:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតចាក់បំប៉ោងផ្ទៃមុខ ៤ ដុំ ដើម្បីព្យាបាលស្នាមដៅពីកំណើត (វីដេអូ)
ចន្លោះមិនឃើញ
នារីវ័យក្មេងដ៏ក្លាហានម្នាក់ បានទទួលការព្យាបាលមិនធម្មតាមួយនៅលើផ្ទៃមុខរបស់នាង ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរ និងសង្គ្រោះជីវិតខ្លួនឯង។
នារីវ័យ ២៣ ឆ្នាំ មានឈ្មោះថា Xiao Yan រូបនេះ បានកើតមកជាមួយស្នាមដៅពីកំណើតនៅលើផ្ទៃមុខមួយចំហៀង។ នាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរស់នៅជាមួយវាអស់មួយជីវិត។ ផ្ទុយទៅវិញ កាលពីឆ្នាំមុន វាបានបង្កជាការឈឺចាប់ ហើយគ្រូពេទ្យប្រាប់ថា វាអាចក្លាយទៅជាមហារីកដ៏គ្រោះថ្នាក់។
នាង Xiao មកពីគ្រួសារក្រីក្រមួយនៅខេត្ត Guizhou ប្រទេសចិន។ ទោះជាយ៉ាងណា ដើម្បីអាចយកឈ្នះស្ថានភាពបែបនេះ នាងត្រូវការការព្យាបាល និងយកចិត្តទុកដាក់ខ្ពស់ផងដែរ។
កាលពីខែមីនា ឆ្នាំ២០១៧ នាងបានធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ ដើម្បីបន្តការព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង។ ទន្ទឹមនឹងនេះដែរ គ្រួសាររបស់នាងអាចរកប្រាក់បាន ១០០ ០០០ យ័ន ឬប្រហែល ១៥ ០០០ ដុល្លារ ដើម្បីបង់ថ្លៃព្យាបាលដំណាក់កាលដំបូងនេះ។
រហូតមកដល់ខែតុលា ឆ្នាំ២០១៧ ការព្យាបាលដំណាក់កាលដំបូងក៏បានចាប់ផ្ដើម ដោយនាង Xiao ត្រូវបានចាក់បំប៉ោងលើផ្ទៃមុខចំនួន ៤ ដុំធំៗ។ ក្នុងមួយសប្ដាហ៍ នាងត្រូវទៅមន្ទីរពេទ្យ ២ ដង ដើម្បីចាក់សារធាតុរាវម្យ៉ាង ចូលទៅក្នុងដុំប៉ោងនោះ ក្នុងគោលបំណងអាចឲ្យពួកវាពង្រីកខ្លួនបន្តិចម្តងៗ។
ហេតុផលចំពោះនីតិវិធីនេះ គឺនៅពេលដែលស្នាមដៅរបស់នាង Xiao ត្រូវបានកម្ចាត់ចេញ នាងនឹងត្រូវការជាលិកាផ្ទៃមុខមកជំនួសវា។ ដូច្នេះហើយទើបក្នុងអំឡុងពេលវះកាត់ គ្រូពេទ្យគ្រោងនឹងកែច្នៃជាលិកាបន្ថែមលើផ្ទៃមុខរបស់នាង៕
ចុចអាន៖