គួរឲ្យសរសើរ! ទឹកចិត្តអ្នកគ្រូ តស៊ូកែកិច្ចការសិស្សទាំងដៃព្យួរសេរ៉ូម (មានវីដេអូ)
- 2018-01-24 03:20:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! ទឹកចិត្តអ្នកគ្រូ តស៊ូកែកិច្ចការសិស្សទាំងដៃព្យួរសេរ៉ូម (មានវីដេអូ)
ចន្លោះមិនឃើញ
គ្រូបង្រៀនម្នាក់ ត្រូវបានគេថតខ្សែវីដេអូពីសកម្មភាពកំពុងផ្ដល់ពិន្ទុដល់កិច្ចការប្រឡងរបស់សិស្ស ខណៈខ្លួនកំពុងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យ។
លោក Liang ដែលជាអ្នកថតវីដេអូនេះ បាននិយាយថាលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអ្នកគ្រូបានខិតខំប្រឹងប្រែង ទោះបីជាកំពុងព្យួរសេរ៉ូមនៅលើដៃខាងឆ្វេងក៏ដោយ។ លោកបានប្រាប់ Pear Video ថាលោកបានឃើញអ្នកគ្រូបង្រៀនរូបនេះ នៅមន្ទីរពេទ្យ Jinan Jiaotong ខេត្ត Shandong នៅម៉ោងប្រហែល ១០ យប់ថ្ងៃទី ២២ ខែមករា។
សកម្មភាពរបស់អ្នកគ្រូ បានធ្វើឲ្យលោក Liang មានការកោតសរសើរយ៉ាងខ្លាំងសម្រាប់ទឹកចិត្តរបស់អ្នកគ្រូចំពោះសិស្ស។ ចំណែកឯ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទៀត ក៏បានសម្ដែងអារម្មណ៍កោតសរសើរស្រដៀងនឹងលោក Liang ផងដែរ៕
សូមទស្សនាវិដេអូខាងក្រោម ៖
ចុចអាន ៖
កូនស្រីកើតមហារីក សរសេរសំបុត្រផ្ញើឪពុក អានហើយទប់ទឹកភ្នែកមិនជាប់
ពីភូមិលើចំណោតភ្នំដ៏គ្រោះថ្នាក់ ក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ
ឃើញសកម្មភាពធ្វើតេស្តសុវត្ថិភាព ផ្លូវកញ្ចក់កម្ពស់១៨០ម៉ែត្រនៅចិន ស្រៀវជំនួស (មានវីដេអូ)