ឃើញសកម្មភាពធ្វើតេស្តសុវត្ថិភាព ផ្លូវកញ្ចក់កម្ពស់១៨០ម៉ែត្រនៅចិន ស្រៀវជំនួស (មានវីដេអូ)
- សុក្រ, 19 មករា 2018 03:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញសកម្មភាពធ្វើតេស្តសុវត្ថិភាព ផ្លូវកញ្ចក់កម្ពស់១៨០ម៉ែត្រនៅចិន ស្រៀវជំនួស (មានវីដេអូ)
ចន្លោះមិនឃើញ
ខ្សែវីដេអូដ៏គួរឲ្យតក់ស្លុតមួយ បានបង្ហាញឲ្យឃើញក្រុមកម្មករកំពុងធ្វើតេស្តសុវត្ថិភាពលើផ្លូវកញ្ចក់កម្ពស់ ១៨០ម៉ែត្រពីដី នៅភាគនិរតីប្រទេសចិន ដោយប្រើញញួរដំ និងលោតពីលើគួរឲ្យស្រៀវសាច់។
ក្រុមកម្មករទាំងនោះបានអះអាងថា ពួកគេកំពុងបើកការធ្វើតេស្តសុវត្ថិភាព លើផ្លូវកញ្ចក់ប្រវែង ២៨០ម៉ែត្រ ឈ្មោះ Danlushan Glass Walkway សាងសង់នៅជាយភ្នំ ដែលគ្រោងនឹងបើកនៅថ្ងៃទី០៨ ខែកុម្ភៈ នៅក្នុងទីក្រុង Hechi ខេត្ត Guangxi ប្រទេសចិន។
អ្នកគ្រប់គ្រងម្នាក់បានប្រាប់ឲ្យដឹងថា ការសាងសង់ផ្លូវកញ្ចប់សម្រាប់ថ្មើរជើងនេះ បានបញ្ចប់រួចរាល់ ហើយការត្រួតពិនិត្យសុវត្ថិភាពគឺចាំបាច់បំផុត។ ជាក់ស្ដែង កម្មករបានប្រើប្រាស់ញញួរធំៗវាយកម្ទេចកញ្ចក់នោះ ដើម្បីចង់ដឹងថាតើវាអាចទប់ទល់នឹងគ្រោះថ្នាក់ ដែលអាចកើតឡើងភ្លាមៗបានដែរឬទេ៕
ចង់ដឹងថា សកម្មភាពធ្វើតេស្តសុវត្ថិភាពលើផ្លូវកញ្ចក់នោះយ៉ាងណា ទៅទស្សនាទាំងអស់គ្នា៖
ចុចអាន៖