ខឹងចិត្តនារីខ្លួនស្រលាញ់បដិសេធស្នេហ៍ តស៊ូសម្រកទម្ងន់រហូតទទួលលទ្ធផលមិនគួរឲ្យជឿ

  • 2018-01-16 04:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Mos Sataporn ត្រូវ​បាន​បដិសេធ​ស្នេហ៍ ដោយ​នារី​ម្នាក់​ដែល​ខ្លួន​ស្រលាញ់ បន្ទាប់​អ្វី​ដែល​លោក​ធ្វើ​ដើម្បី​សង​សឹក​នាង​វិញ​នោះ បាន​ក្លាយ​ទៅ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ។

លោក Mos មាន​ទម្ងន់​រហូត​ដល់ ១៥៥​គីឡូក្រាម​ដែល​លើស​ទម្ងន់​ខ្លាំង​បំផុត។ ​មិត្ត​ភក្តិ​របស់​លោក​តែង​តែ​សើច​ចំអក​ដាក់ ដោយ​សារ​តែ​មាឌ​ដ៏​ធំ និង​ថ្ពាល់​ប៉ោង​ៗ​របស់​លោក បើ​ទោះ​បី​ជា​លោក​មាន​កម្ពស់​ខ្ពស់​រហូត​ដល់ ១,៨៥​ម៉ែត្រ​យ៉ាង​ណា​ក៏​ដោយ។

បន្ទាប់​ពី​ទទួល​បាន​ការ​បដិសេធ​ពី​នារី​ដែល​ខ្លួន​ស្រឡាញ់ បុរស​ធាត់​រូប​នេះ​បាន​គិត​ថាត្រូវ​តែ​ធ្វើ​អ្វី​មួយ​ដើម្បី​សម្រក​ទម្ងន់​របស់​ខ្លួន។ ទោះ​បី​ជា​វា​លំ​បាក​នៅ​ពេល​ដំបូង​ក៏​ដោយ លោក​ Mos បាន​ចាប់​ផ្ដើម​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​កាល់​ឡូរី ​ខ្ពស់ និង​បរិភោគ​អាហារ​សុខភាព​ជំនួស​វិញ។ លោក​ក៏ បាន ចាប់​ផ្តើម​ហាត់​ប្រាណ​ដើម្បី​ឡើង​សាច់​ដុំ​ផង​ដែរ។

ក្នុង​រយៈ​ពេល​តែ​មួយ​ខែ លោក​បាន​ស្រក​អស់ ៥គីឡូក្រាម ហើយ​មក​ទល់​ពេល​នេះ​ វា​មាន​រយៈ​ពេល ១​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ពេល​ដែល​លោក​សម្រក​ទម្ងន់។ ឥលូវ​នេះ លោក Mos មាន​ទម្ងន់​ត្រឹម​តែ ៨០ គីឡូក្រាម​ប៉ុណ្ណោះ ដែល​លោក​បាន​ស្រក​អស់​ ៧៤ គីឡូក្រាម។

ជាមួយ​នឹង​រូប​រាង និង​កម្ពស់​ដ៏​ខ្ពស់​របស់​លោក ស្ត្រី​ជា​ច្រើន​បាន​ចាប់​អារម្មណ៍ និង​សម្លឹង​មើល​លោក Mos ។ លោក Mos បាន​និយាយ​ថា "ប្រសិន​បើ​អ្នក​ចង់​សម្រក​ទម្ងន់​នោះ រឿង​ដំបូង​ដែល​អ្នក​គួរ​ធ្វើ គឺ​ព្យាយាម​យក​ឈ្នះ​ខ្លួន​ឯង។ ប្រសិន​បើ​អ្នក​ផ្សេង​ធ្វើ​បាន, រឿង​អី​ដែល​អ្នក​ធ្វើ​មិន​បាន?”

ចុចអាន ៖

-ក្មេងប្រុសជាប់ព្រិលពេញក្បាល ក្រោយដើរ៤គីឡូដីទៅរៀន ទទួលប្រាក់បរិច្ចាកច្រើនស្មានមិនដល់

-មើលរូបទាំងនេះហើយទើបដឹងថា ចិនពិតជាកំពូលអ្នកចម្លងមែន!

-ពិការជើងម្ខាងហើយគ-ថ្លង់ទៀត តែធ្វើការ១២ឆ្នាំ មិនដែលឈប់១ថ្ងៃ ព្រោះហេតុផលដ៏អស្ចារ្យមួយ

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី