ក្មេងប្រុសជាប់ព្រិលពេញក្បាល ក្រោយដើរ៤គីឡូដីទៅរៀន ទទួលប្រាក់បរិច្ចាកច្រើនស្មានមិនដល់

  • 2018-01-13 07:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាធារណជន​នៅ​ក្នុង​ប្រទេស​ចិន​បាន​សហការ​គ្នា​ដើម្បី​ជួយ​ដល់​ក្មេង​ប្រុស​ក្រីក្រ​ម្នាក់ ដែល​ដើរ​ទៅ​រៀន​កាត់​ព្រិល​ធ្លាក់​ជាង ៤ គីឡូ​ដី ហើយ​ជាប់​ព្រិល​ពេញ​ក្បាល នា​ព្រឹក​ព្រលឹម​ដ៏​ត្រជាក់​មួយ។

ក្មេងប្រុស Wang Fuman

ប្រាក់​សរុប​ចំនួន ២ ១៥៩ ១០០យ័ន ឬ​ប្រហែល ៣៣៤ ៦០០ដុល្លារ ត្រូវ​បាន​បរិច្ចាគ​ទៅ​ឲ្យ​ក្មេង​ប្រុស​ឈ្មោះ Wang Fuman ខាង​លើ និង​សាលា​បឋម​សិក្សា Zhuanshanbao Primary School ចាប់តាំង​ពី​រូបភាព​របស់ Fuman ជាប់​ព្រិល​ពេញ​ក្បាល ត្រូវ​បាន​បង្ហោះ​និង​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

សាលា​បឋម​សិក្សា Zhuanshanbao Primary School

ក្មេង​ប្រុស​អាយុ ៨ឆ្នាំ​ខាងលើ បាន​ពាក់​អាវ​ក្រៅ​ស្ដើង និង​ដើរ​អស់​រយៈពេល ១ម៉ោង​ក្រោម​អាកាសធាតុ -៩អង្សាសេ ទៅ​កាន់​សាលារៀន រួច​ត្រូវ​អង្គុយ​ប្រលង​នៅ​ក្នុង​ថ្នាក់រៀន ដោយ​មិន​បាន​កម្ដៅ​ខ្លួន​ឡើយ។ សក់ និង​ចិញ្ចើម​របស់ Fuman ត្រូវ​បាន​គ្របដណ្ដប់​ទៅ​ដោយ​ព្រិល ធ្វើ​ឲ្យ​រូបគេ​ទទួល​បាន​រហស្សនាម​ថា «Frost Boy» តែម្ដង។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា ការ​បរិច្ចាគ​មាន​ចំនួន​សរុប ២ ១៥៩ ១០០យ័ន ឬ​ប្រហែល ៣៣៤ ៦០០ដុល្លារ ចាប់តាំង​ពី​ពួកគេ​បាន​អំពាវនាវ​ឲ្យ​សាធារណជន ជួយ​ដល់​ក្មេង​ប្រុស Fuman និង​មិត្ត​រួម​ថ្នាក់ នៅ​ថ្ងៃ​ទី៩ ខែ​មករា។ យ៉ាងណាមិញ សិស្ស​នៅ​សាលា​បឋម​សិក្សា Zhuanshanbao Primary School ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់​ចំនួន ៥០០យ័ន (ប្រហែល ៥៧ដុល្លារ) ពី​ការ​បរិច្ចាគ​នោះ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម