ទើបរៀនបើកបរ ពេលប៉ូលិចាប់សុខចិត្តលេបប័ណ្ណបើកបរ ព្រោះហេតុផលមួយ (មានវីដេអូ)

  • 2018-01-18 06:35:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ Xu ​ដែល​ទើប​រៀន​បើក​បរ បាន​ព្យាយាម​លេប​ប័ណ្ណ​បើកបរ​របស់​ខ្លួន ក្រោយ​ត្រូវ​ប៉ូលិស​ឃាត់​រថយន្ត ដោយ​សារ​បំពាន​ច្បាប់​ចរាចរ​ នៅ​ភាគ​និរតី​ប្រទេស​ចិន។

ខ្សែវីដេអូ​មួយ​ បាន​បង្ហាញ​ពី​សកម្មភាព​អ្នក​បើកបរ​ម្នាក់ ដែល​កញ្ឆក់​យក​ប័ណ្ណ​បើក​បរ​របស់​ខ្លួន​ពី​ប៉ូលិស​ម្នាក់ បន្ទាប់​មក​ក៏​បាន​លេប​វា​ ដើម្បី​ជៀស​វាង​ការ​ពិន័យ​ជា​ប្រាក់។ លោក Xu បាន​បើក​បរ​ដោយ​ប្រើ​ប្រាស់​ប័ណ្ណ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ខណៈ​ដែល​លោក​ទើប​តែ​ប្រឡង និង​កំពុង​រង់​ចាំ​ទទួល​ប័ណ្ណ​បើកបរ​ពេញ​សិទ្ធ​។

ជាមួយគ្នានេះដែរ ប៉ូលិស​ចរាចរណ៍​ ក៏បាន​រក​ឃើញ​ថា​ លោក Xu មិន​បាន​យក​រថយន្តដឹក​ទំនិញ​របស់​ខ្លួន​ ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ​នោះ​ទេ។ បន្ថែម​ពី​នេះ​ទៀត លោក Xu ក៏​មិន​បាន​ដាក់​ស្លាក​លេខ​ នៅ​ខាង​ក្រោយ​រថយន្ត​ទៀត។ ប៉ុន្តែ លោក Xu បាន​ពន្យល់​ថា​ លោក​រៀប​នឹង​យក​រថយន្ត​ទៅ​ជួស​ជុស ដូច្នេះ​មិន​បាន​ដាក់​ផ្លាក​លេខ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បំផុត​លោក Xu ត្រូវ​បាន​ផាក​ពិន័យ​ចំនួន ៤០០ យន់ (ប្រហែល ៦០ដុល្លារ) និង​ទទួល​បាន​ពិន្ទុ​ផាក​ពិន័យ​ចំនួន ១៥ ពិន្ទុ​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន ៖

-ពូកែសម្បូរខ្យល់ពុលច្រើនពេក ចិនផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ធំបផុត ដាក់កណ្ដាលក្រុង (មានវីដេអូ)

-និស្សិតថ្នាក់បណ្ឌិត បង្កប់សារក្នុងសារណាសុំនារីម្នាក់រៀបការ ទីបំផុតទទួលចម្លើយគួរឲ្យភ្ញាក់ផ្អើល

-លោកយាយ១០៨ឆ្នាំ នៅរឹងមាំខ្លាំង អាចលីឈើឡើងចុះភ្នំ ប្រាប់អាថ៌កំបាំងអាយុវែង


ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុភារ័ត្ន