ពូកែសម្បូរខ្យល់ពុលច្រើនពេក ចិនផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ធំបផុត ដាក់កណ្ដាលក្រុង (មានវីដេអូ)

  • 2018-01-18 06:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​សាងសង់​ឧបករណ៍​បន្សុទ្ធ​ខ្យល់​​ធំ​បំផុត​លើពិភពលោក​ នៅ​លើ​ផ្ទៃ​ដី ២ ៥៨០ ម៉ែត្រ​ការ៉េ​ ក្នុង​ទីក្រុង Xi'an ខេត្ត Shaanix ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សែង​អ័ព្ទ​នៅ​ក្នុង​ទីក្រុង។

យោង​តាម​កា​សែត South China Morning Post ឲ្យ​ដឹង​ថា អាគារ​កម្ពស់ ១០០ ម៉ែត្រ ត្រូវ​បាន​គេ​អះអាង​ថា នឹង​អាច​បន្សុទ្ធ​គុណភាព​ខ្យល់​ក្នុង​ផ្ទៃ​ដី ១០ គីឡូម៉ែត្រការ៉េ។

ចំណែក​ឯ របាយការណ៍​ពី​វិទ្យាស្ថាន​បរិស្ថាន​ផែនដី​ Institute of Earth Environment នៅប​ណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ចិន Chinese Academy of Sciences បាន​អះអាង​ថា ប្រព័ន្ធ​សម្អាត​នេះ អាច​កាត់​បន្ថយ​បំណែក​ដី​តូចៗ ១៥% នៅ​ក្នុង​ផ្សែង​អ័ព្ទ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​​គ្រោះថ្នាក់​បំផុត​ដល់​សុខភាព។

របាយការណ៍​មួយ​ផ្សេង​ទៀត​ពី​កាសែត Xi'an Evening Post បាន​ឲ្យដឹង​ដែរថា​ អគារ​នេះបាន​បញ្ចប់​ការ​សាង​សង់​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ ២០១៦ ហើយ​ត្រូវ​បាន​ធ្វើ​តេស្ត ដើម្បី​ពិនិត្យ​មើល​ថា​តើ​វា​ពិត​ជា​អាច​បន្សុទ្ធ​គុណភាព​ខ្យល់​នៅ​ក្នុង​តំបន់​ក្បែរ​នោះ​បាន​មែន​ ឬ​យ៉ាងណា។

គួរ​ឲ្យ​ដឹង​ថា ឧបករណ៍​នេះ គឺ​ជា​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​ខ្នាត​ធំ ដែល​ដំណើរ​ការ​ដោយ​ពន្លឺ​ព្រះអាទិត្យ។ នៅ​ខាង​ក្រោម​អគារ​នេះ មាន​ផ្ទះ​កញ្ចក់​ជា​ច្រើន​ដែល​អាច​ស្រូប​យក​ខ្យល់​ពុល​ចូល​ទៅ​ក្នុង​អាគារ ដើម្បី​បន្សុទ្ធ​ មុន​ពេល​បញ្ចេញ​វា​ទៅ​ក្នុង​បរិយាកាសវិញ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

-ខឹងចិត្តនារីខ្លួនស្រលាញ់បដិសេធស្នេហ៍ តស៊ូសម្រកទម្ងន់រហូតទទួលលទ្ធផលមិនគួរឲ្យជឿ

-លោកយាយ១០៨ឆ្នាំ នៅរឹងមាំខ្លាំង អាចលីឈើឡើងចុះភ្នំ ប្រាប់អាថ៌កំបាំងអាយុវែង

-ទើបអាយុ១៣ឆ្នាំ តស៊ូមើលថែឪពុកម្តាយពិការ ហើយជាសិស្សពូកែប្រចាំថ្នាក់ទៀត

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី