ទើបអាយុ១៣ឆ្នាំ តស៊ូមើលថែឪពុកម្តាយពិការ ហើយជាសិស្សពូកែប្រចាំថ្នាក់ទៀត

  • 2018-01-17 03:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស Li Jiapeng អាយុ ១៣​ឆ្នាំ​ ដែល​រស់​នៅ​ទីក្រុង Lyuliang ភាគ​ខាង​ជើង​ខេត្ត Shaanxi ប្រទេស ចិន បាន​ទទួល​បន្ទុក​ចិញ្ចឹម​គ្រួសារ​ទាំង​មូល​បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​គេ​ធ្លាក់​ខ្លួន​ពិការ និង​ធ្វើ​ឲ្យ​គេ​កាន់​តែ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នៅ​ឯ​សាលា​រៀន។

យោង​តាម​កាសែត China Daily ឲ្យ​ដឹង​ថា ឪពុក​របស់​ក្មេង​ប្រុស Li បាន​ក្លាយ​ជា​ជន​ពិការ​ភ្នែក​បន្ទាប់​ពី​ត្រូវ​ឡាន​បុក ចំណែក​ឯ​ម្ដាយ​របស់​គេ គឺ​ជា​មនុស្ស​គរ និង​ថ្លង់ ជា​ហេតុ​ដែល​ពិបាក​ក្នុង​ការ​មើល​ថែ​ឪពុក​របស់​គេ។

ទោះបី​ជា​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ក្មេង​ប្រុស Li បន្ត​ធ្វើ​ការ​យ៉ាង​លំបាក​សម្រាប់​គ្រួសារ​របស់​ខ្លួន។ Li បាន​និយាយ​ថា "ខ្ញុំ​គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​អាច​ធ្វើ​ការ​បាន​នៅ​ក្នុង​ផ្ទះ ប្រសិន​បើ​ខ្ញុំ​មិន​បេះ​ផ្លែ​ល្មើ​ទេ នោះ​គ្រួសារ​ខ្ញុំ​នឹង​មិន​មាន​ចំណូល​នោះ​ទេ។”

ជំនួស​ឱ្យ​ការ​លេង​នៅ​ខាង​ក្រៅ​ជាមួយ​ក្មេង​ៗ​ដទៃ ដែល​មាន​អាយុ​ស្របាល​គ្នា Li ត្រូវ​រៀន​ធ្វើ​អាហារ​និង​លើក​ទឹក​នៅ​អាយុ ៥ ឆ្នាំ។ បន្ទាប់​មក​ នៅ​អាយុ ៦ ឆ្នាំ ចាប់​ផ្ដើម​បេះ​ផ្លៃ​ល្មើ ដែល​ជា​ប្រភព​តែ​មួយ​គត់​របស់​គ្រួសារ​។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​រៀង​រាល់​ឆ្នាំ Li តែង​តែ​ជាប់​នៅ​លើ​ដើម​ល្មើ និង​មិន​អាច​ចុះ​មក​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ដៃ​របស់​គេ​មាន​ស្នាម​ឈាម​ជា​ច្រើន។

បើ​ទោះ​ជា​មាន​ការ​លំបាក​ក្នុង​គ្រួសារ​យ៉ាង​ណា​ក៏​ដោយ ក្មេង​ប្រុស Li នៅ​តែ​ជា​សិស្ស​ឆ្នើម​ក្នុង​ថ្នាក់​រៀន។ លទ្ធផល​ពី​ការ​ប្រឡង​ថ្នាក់​បឋម​សិក្សា​ចុង​ក្រោយ​របស់​​គេ បាន​បង្ហាញ​ថា គេ​គឺ​ជា​សិស្ស​ឆ្នើម​ម្នាក់​ក្នុង​ចំណោម ១០ នាក់ ហើយ​គេ​ក៏​មាន​វិញ្ញាបនបត្រ​នៃ​រង្វាន់​ទាំង​អស់ ព្យួរ​នៅ​លើ​ជញ្ជាំង​ដើម្បី​ជា​ភស្តុតាង​ផង​ដែរ៕

ចុចអាន ៖

-ខឹងចិត្តនារីខ្លួនស្រលាញ់បដិសេធស្នេហ៍ តស៊ូសម្រកទម្ងន់រហូតទទួលលទ្ធផលមិនគួរឲ្យជឿ

-មើលរូបទាំងនេះហើយទើបដឹងថា ចិនពិតជាកំពូលអ្នកចម្លងមែន!

-ក្មេងប្រុសជាប់ព្រិលពេញក្បាល ក្រោយដើរ៤គីឡូដីទៅរៀន ទទួលប្រាក់បរិច្ចាកច្រើនស្មានមិនដល់

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី