លោកយាយ១០៨ឆ្នាំ នៅរឹងមាំខ្លាំង អាចលីឈើឡើងចុះភ្នំ ប្រាប់អាថ៌កំបាំងអាយុវែង

  • 2018-01-17 08:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ចំណាស់​ម្នាក់​មាន​ឈ្មោះ​ថា Xie Laoyuan បាន​កើត​នៅ​ក្នុង​ឆ្នាំ១៩០៩ ដោយ​បច្ចុប្បន្ន​នេះ​មាន​អាយុ ១០៨ឆ្នាំ។ លោក​យាយ​មាន​វ័យ​ចំណាស់​បំផុត ក្នុង​ចំណោម​មនុស្ស​ចំនួន ៥២នាក់​ផ្សេង​ទៀត ដែល​មាន​អាយុ​លើស ១០០ឆ្នាំ​រស់​នៅ​ក្នុង​ភូមិ Longshan ទីក្រុង Guilin នៃ​តំបន់ Guangxi Zhuang ប្រទេស​ចិន។

លោកយាយ Xie Laoyuan

ទន្ទឹម​នឹង​នេះ​ដែរ លោកយាយ Xie គឺ​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​បំផុត និង​ចូលចិត្ត​ដើរ​ដោយ​ជើង​ទទេ ហើយ​អាច​លី​អុស​ដែល​មាន​ទម្ងន់ ៣០គីឡូក្រាម ឡើង និង​ចុះ​ភ្នំ​តូចៗ​យ៉ាង​ងាយ​ស្រួល ដូច​ដើរ​នៅ​លើ​ដី​រាប​ស្មើ​ធម្មតា​អីចឹង។

លោក​យាយ​បាន​រក្សា​ទម្លាប់​នេះ តាំង​ពី​នៅ​វ័យ​ក្មេង​មក​ម្ល៉េះ។ យ៉ាង​ណា​ក៏​ដោយ ស្រ្តី​វ័យ​ចំណាស់​ដ៏​រឹងមាំ​រូប​នេះ បាន​បង្ហើប​ពី​អាថ៌កំបាំង​ធ្វើ​ឲ្យ​អាយុ​យឺនយូរ​ថា «ចំណុច​សំខាន់​បំផុត​នោះ​គឺ ត្រូវ​រស់​នៅ​ក្នុង​ជីវភាព​សាមញ្ញ ហើយ​ឧស្សាហ៍​ព្យាយាម និង​មាន​ចិត្ត​ល្អ បន្ទាប់​មក​ទុក​ឲ្យ​ធម្មជាតិ​ជា​អ្នក​កំណត់​វាសនា»៕

ចុច​អាន៖

ប្រភព៖ CCTV   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី